ទីក្រុង LOS ANGELES៖ សហរដ្ឋអាមេរិកអូឡាំពិក និងមេដឹកនាំប្រឆាំងសារធាតុ ហាមឃាតក្នុងកីឡា (Doping) បានអំពាវនាវឲ្យមានកំណែទម្រង់ ដ៏សំខាន់មួយនៅទីភ្នាក់ងារប្រឆាំងសារធាតុ ហាមឃាតក្នុងកីឡា (WADA) ដើម្បីស្វែងរកឯករាជ្យភាព និងសំឡេងកាន់តែខ្លាំងសម្រាប់អត្តពលិកនៅក្នុងដំណើរ ការផ្លាស់ប្តូរយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។
លិខិតចំហអំពាវនាវឲ្យមានតម្លាភាព និងគណនេយ្យភាពកាន់តែខ្លាំងឡើងដើម្បីការពារ បូរណភាពពិភពលោកនៃក្រុមឃ្លាំមើលសារធាតុហាមឃាតក្នុងកីឡា។ សេចក្តីថ្លែងការណ៍រួមពីទីភ្នាក់ងារប្រឆាំងសារធាតុ ហាមឃាតក្នុងកីឡាអាមេរិក (USADA) និងក្រុមប្រឹក្សាផ្តល់យោបល់ ដល់អត្តពលិកគណៈកម្មាធិការអូឡាំពិក និងប៉ារ៉ាឡាំពិកសហរដ្ឋអាមេរិកបាននិយាយថា WADA ត្រូវតែផ្លាស់ប្តូរ និងក្លាយជាអ្នកការពារប្រឆាំងនឹងសារធាតុហាមឃាតក្នុងកីឡាដោយឯករាជ្យនិងការពារសិទ្ធិរបស់អត្តពលិក។
អត្តពលិកទាំងអស់ត្រូវបានសន្យាថា នឹងទទួលបានយុត្តិធ៌មសុវត្ថិភាព និងកម្រិតលេងហើយ WADA ត្រូវតែផ្លាស់ប្តូរខ្លួនវាជាបន្ទាន់ដើម្បីទទួលបានកិច្ចព្រមព្រៀងនេះ។ WADA កំពុងពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធអំពីការផ្លាស់ប្តូរដែលអាចកើតមាន ប៉ុន្តែក្រុមសហរដ្ឋអាមេរិកកំពុងជំរុញឲ្យមានការចូលរួមរបស់អត្តពលិក និងឥទ្ធិពលសំខាន់នៅក្នុងការកែទម្រង់ណាមួយ៕ដោយ៖លី ភីលីព