ផ្សេងៗ

ការវេចកញ្ចប់ អាហារយុគសំរិទ្ធ៖ អ្នករុករករ៉ែអូទ្រីសបានញ៉ាំអាហារ ពេលល្ងាចរបស់ពួកគេទៅកន្លែង ធ្វើការកាលពី ៣០០០ឆ្នាំមុន

អូទ្រីស៖ ការសិក្សាបានរកឃើញថា អ្នករុករករ៉ែអូទ្រីសការកញ្ចប់អាហារ ទៅយកបរិភោគនៅកន្លែងធ្វើការ កាលពីយុគសម័យសំរិទ្ធ ខណៈនាបច្ចុប្បន្នលោកអ្នក មានជម្រើសកាន់តែច្រើននៅពេល និយាយអំពីការទទួលទានអាហារពេលព្រឹក ល្ងាច និងយប់ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ហើយការស្រាវជ្រាវថ្មីមួយបានបង្ហាញថា សេចក្តីស្រឡាញ់របស់យើង ចំពោះពេលវេលាដ៏ប្រសើរអាចត្រឡប់ ទៅយុគសម័យសំរិទ្ធវិញហើយ។ ក្រុមអ្នកស្រាវជ្រាវបានបង្ហាញថា អ្នករុករករ៉ែរស់នៅក្នុងយុគសម័យសំរិទ្ធ អូទ្រីសពឹងផ្អែកយ៉ាងខ្លាំងទៅលើ ប្រភពអាហារខាងក្រៅដែល ត្រូវបានបញ្ជូនដើម្បីទ្រទ្រង់សហគមន៍របស់ពួកគេ។

ក្រុមការងារមកពីបណ្ឌិត្យសភា វិទ្យាសាស្ត្រអូទ្រីសបានរកឃើញថា សហគមន៍រ៉ែស្ពាន់ទាំងនេះមានជំនាញខ្ពស់ ដែលបង្កើតឡើងដោយសិប្បករ និងអ្នករុករករ៉ែ។ ពួកគេនឹងមិនអាច ឬប៉ុនប៉ងផលិតស្បៀងអាហារ ដោយខ្លួនឯងដែលតម្រូវឲ្យ មានការចែកចាយនៅខាងក្រៅ ដើម្បីចិញ្ចឹមពួកគេនៅពេលពួកគេធ្វើការមីន។

ក្រុមអ្នកស្រាវជ្រាវបានពិនិត្យ រោងចក្រដែលនៅសេសសល់ពី កន្លែងជីករ៉ែនៅPrigglitz-Gasteil នៅភាគខាងកើតAlps ហើយមិនបានរកឃើញភ័ស្តុតាង ណាមួយស្តីពីការកែច្នៃ ឬការរៀបចំម្ហូបនៅនឹងកន្លែងទេ។ ខណៈការស្រាវជ្រាវមួយចំនួនបានពិនិត្យមើល អាហារដែលមានមូលដ្ឋានលើសត្វជារឿងធម្មតា សម្រាប់សហគមន៍ទាំងនេះការសិក្សាតិចតួច ប៉ុណ្ណោះបានស៊ើបអង្កេតរុក្ខជាតិ ឬប្រភពដើមរបស់វា។

ការសិក្សានេះអ្នកនិពន្ធ Andreas Heiss និងសហសេវិកបានពិនិត្យមើល រោងចក្រដែលនៅសល់នៅឯកន្លែង រុករករ៉ែភ្នំអាល់ដែលស្ថិតនៅចន្លោះសតវត្សទី១១ និង ៩ មុនគ.ស។ ពួកគេអាចកំណត់អត្តសញ្ញាណ រុក្ខជាតិធញ្ញជាតិជាច្រើនប្រភេទនៅតែ បង្ហាញពីទម្រង់ផ្សេងៗគ្នានៃ ការកែច្នៃរួមមានការកិន និងការរលួយ។ នេះបញ្ជាក់ថា ពួកគេត្រូវបានគេបរិភោគនៅកន្លែងនោះ មិនមែនថា ពួកគេត្រូវបានផលិតដោយអ្នករុករករ៉ែទេ ៕

ដោយ៖ លី ភីលីព

Most Popular

To Top