ស្លាកប្រធានក្រុម ដែលកីឡាករ Cristiano Ronaldo បោះចោល អំឡុងពេលប្រកួតទល់ក្រុមសែបនោះ ត្រូវបានគេរើសយកទៅដាក់ដេញថ្លៃយកប្រាក់ជួយដល់ក្មេងស្រីម្នាក់វះកាត់ ជំងឺស្វិតដៃជើង។
អ្នកធ្វើការនៅកីឡដ្ឋាន បានរើសយកស្លាកដៃ របស់ Ronaldo ដែលបោះចោលកាល ពីប្រកួតទល់ក្រុមសែប ។ ហើយពួកគេសម្រេចចិត្ត យកស្លាកដៃនោះទៅឱ្យមូលនិធិមួយដើម្បីដាក់ដេញថ្លៃយកប្រាក់ជួយដល់ក្មេងស្រីសញ្ជាតិសែបវ័យ៦ឆ្នាំម្នាក់ ដែលត្រូវការការវះកាត់ជាចាំបាច់ ជាមួយជំងឺស្វិតដៃជើង។
រំលឹកថា ក្មេងស្រី ដែលកំពុងសម្រាកព្យាបាលជំងឺខាងលើមានឈ្មោះ Gavril Djurdjevic។ សភាពរបស់នាងនៅពេលនេះ គឺស្ថិតនៅដំណាក់កាលធ្ងន់ធ្ងរមួយ ពួកគេត្រូវការប្រាក់ច្រើន សម្រាប់ការព្យាបាលនេះ ។ ដោយតាមគម្រោងស្លាកដៃ របស់ Ronaldo នេះ នឹងត្រូវដាក់ដេញថ្លៃ លក់ជាមួយតម្លៃខ្ពស់មួយ៕ sabay