ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ទំនងជានឹងសាកល្បង មីស៊ីល KN-23 បន្ថែមទៀត ដើម្បីជំនួសមីស៊ីលប្រភេទចាស់ៗ

សេអ៊ូល ៖ ក្រុមអ្នកជំនាញខាងការពារជាតិ របស់រដ្ឋបានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងជើង ត្រូវបានគេរំពឹងថា នឹងធ្វើការបាញ់សាកល្បងកាំជ្រួចមីស៊ីល ផ្លោងប្រភេទ Iskander បន្ថែមទៀតក្នុ ងកិច្ចប្រឹងប្រែងមួយ ដើម្បីជំនួសមីស៊ីល Scud ចាស់ជាមួយនឹងប្រេងឥន្ធនៈរឹង កម្រិតខ្ពសដ់របស់ខ្លួន។

កាលពីសប្តាហ៍មុន ប្រទេសកុម្មុយនិស្តមួយនេះបានបាញ់មីស៊ីល ផ្លោងរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ ដែលត្រូវបានគេជឿថា ជាការធ្វើឱ្យប្រសើរឡើង នៃគំរូមីស៊ីល KN-23 របស់ខ្លួន ដែលត្រូវបានកែលម្អបន្ទាប់ពី Iskander របស់ប្រទេសរុស្ស៊ី។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានអះអាងថា ទាំងនោហជាមីស៊ីលនាំផ្លូវយុទ្ធសាស្ត្រថ្មី ។

លោក Lee Sang-min នៃវិទ្យាស្ថានវិភាគការពារជាតិកូរ៉េ (KIDA) បានប្រាប់អ្នកយកព័ត៌មានថា“ ប្រទេសរុស្ស៊ី បានផលិតមីស៊ីល Iskander ដែលមានឥន្ធនៈរឹង ដើម្បីជំនួសមីស៊ីលប្រភេទ Scud ជាប្រភេទឥន្ធនៈរាវ។

កូរ៉េខាងជើងបានអះអាងថា មីស៊ីលដែលបានបាញ់ កាលពីសប្តាហ៍មុនមានចម្ងាយ ៦០០ គីឡូម៉ែត្រ ដើម្បីជំនួសមីស៊ីល Scud អាវុធនេះចាំបាច់ត្រូវមានចម្ងាយហោះវែងជាងនេះ ដូច្នេះកូរ៉េខាងជើង ទំនងជាបន្តធ្វើឱ្យប្រសើរមីស៊ីលនេះហើយធ្វើការសាកល្បងបន្ថែមទៀត។

នៅក្នុងនោះដែរអគ្គសេនាធិការចំរុះ សេអ៊ូល (JCS) បាននិយាយថាកាំជ្រួចហោះ បានចម្ងាយប្រហែល ៤៥០ គីឡូម៉ែត្រ។ យោងតាមអ្នកជំនាញបានឱ្យដឹងថា អាវុធធុនធ្ងន់ងាយនឹងគ្រប់គ្រង និងមានគុណសម្បត្តិ ក្នុងការបាញ់បង្ហោះដ៏ភ្ញាក់ផ្អើល ដែលធ្វើឱ្យពួកគេកាន់តែពិបាកតាមចាប់សញ្ញាបាន ។

ក្នុងនាមជាទ្រព្យសម្បត្តិយោធា ដ៏សំខាន់ ដែលផ្តោតលើប្រទេសកូរ៉េខាងជើង មានកាំជ្រួចមីស៊ីលឆ្លងទ្វីប Scud-B / C / ER ។ យោងតាមទិន្នន័យរបស់ក្រសួង ការពារជាតិ បានឲ្យដឹងថាប្រភេទ Scud-B / C ត្រូវបានគេជឿថា អាចហោះបានចម្ងាយ ៥០០ គីឡូម៉ែត្រ ហើយ Scud-ER មានចម្ងាយប្រហែល ១០០០ គីឡូម៉ែត្រ ។

ដោយ ឈូក បូរ៉ា

Most Popular

To Top