ម៉ូស្គូ៖ មជ្ឈមណ្ឌលត្រួតពិនិត្យ និងឆ្លើយតបជាផ្លូវការបានឲ្យដឹង នៅថ្ងៃសៅរ៍នេះថា ប្រទេសរុស្ស៊ីបានកត់ត្រាចំនួនអ្នកស្លាប់ថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៣៨៤នាក់ក្នុ ងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលបានបង្កើនចំនួនអ្នកស្លាប់ជាតិរហូតដល់ ១០០,០១៧ នាក់។
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួបានឲ្យដឹង ប្រទេសនេះបានរាយការណ៍ពីការឆ្លងមេរោគថ្មីចំនួន ៩,០២១ នាក់ កាលពីថ្ងៃមុនដោយទទួលបានចំនួនសរុបទូទាំងប្រទេសកើនឡើងដល់ទៅ ៤,៥៧២,០៧៧ នាក់។
ប្រភពព័ត៌មានបានឲ្យដឹងទៀងថា ទន្ទឹមនឹងនេះមនុស្សចំនួន ៩,៦១៨ នាក់បានជាសះស្បើយពីជំងឺនេះ ដែលធ្វើឱ្យចំនួន នៃការជាសះស្បើយមានចំនួនសរុប ៤,១៩៥,៨៦៩ នាក់។
គួរបញ្ជាក់ថា ទីក្រុងមូស្គូ ដែលជាតំបន់ដែលរងគ្រោះខ្លាំងជាងគេ បំផុតរបស់ប្រទេសរុស្ស៊ី បានរាយការណ៍ថាមានករណីថ្មីចំនួន ២,០១១ ករណី ដែលមានចំនួនសរុបដល់ ១,០៣២,៦៦៦ ករណី៕
ដោយ ឈូក បូរ៉ា


