ប្លែកៗ

បក្សី មិនចេះហោះ ធំជាងគេបំផុត មានក្បាលប្រវែង០,៥ ម៉ែត្ ររស់នៅ នៅអូស្ត្រាលីកាលពី ៥០,០០០ឆ្នាំមុន

អូស្ត្រាលី៖បក្សីខួរក្បាលជាបក្សីមិនអាចហោះហើរបាន និងធំជាងគេបំផុតរស់នៅ នៅប្រទេសអូស្ត្រាលីកាលពី ៥០,០០០ ឆ្នាំមុន និងទម្ងន់ដល់ទៅ៦០០ គីឡូក្រាម ដែលមានក្បាលដ៏វែង០,៥ម៉ែត្រ ចំណែកសាច់ដុំដ៏ធំនៅលើក្បាល ជាបន្ទប់ដ៏មានតម្លៃសម្រាប់ផ្ទុកខួរក្បាលរបស់វានេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។

តាមការសន្និដ្ឋានរបស់អ្នកស្រាវជ្រាវមកពីប្រទេស អូស្ត្រាលីបានសិក្សាលើហ្វូស៊ីលរបស់សត្វបក្សី Dromornis stirtoni ជាបក្សីមួយដែលមាន កម្ពស់ដល់ទៅ៣ម៉ែត្រ និងមានទម្ងន់ដល់ទៅ៦០០ គីឡូក្រាម។ D. stirtoni បកប្រែធំបំផុត របស់អូស្រ្តាលី ចំណែកពាក្យAboriginal បកប្រែបក្សីយក្សដែល បានផុតពូជកាលពីប្រមាណ៥០,០០០ ឆ្នាំមុន។

អ្នកស្រាវជ្រាវលោក Warren Handley មានប្រសាសន៍ថា ភ្នែកធំ និងដុំធំនៅលើក្បាលរូបរាងដូចខួរក្បាល និងសរសៃប្រសាទរបស់ពួកគេ បានបង្ហាញថា បក្សីទាំងនេះទំនងជាមានចក្ខុវិស័យស្តេរ៉េអូ ឬការយល់ដឹងជ្រៅជ្រះ ។ បណ្ឌិតផ្នែកវេជ្ជសាស្ត្រ Dromornithids មកពីសាកលវិទ្យាល័យ Flinders បានបន្ថែមថា វាស៊ីចំណី អាហារប្រភេទស្លឹកទន់ និងផ្លែឈើ។

សត្វស្លាបគួរឲ្យកត់សម្គាល់ទាំងនេះរស់នៅក្នុងព្រៃជុំវិញទន្លេ និងបឹងនៅទូទាំងប្រទេសអូស្ត្រាលីអស់រយៈពេលជាយូរមកហើយ។ វាគួរឲ្យរំភើបណាស់ នៅពេលយើងអាចអនុវត្តវិធីសាស្ត្ររូបភាពបែបទំនើបដើម្បីបង្ហាញពីលក្ខណៈពិសេសនៃរូបវិទ្យា ដែលមិនស្គាល់ពីមុន។

ចំណែកការសិក្សារបស់ពួកគេអ្នកស្រាវជ្រាវ បានប្រៀបធៀបហ្វូស៊ីលរបស់dromornithids មានអាយុកាលតាំងពី ២៤ លានឆ្នាំមុនរហូតមកដល់ ខ្សែស្រឡាយចុងក្រោយរបស់ពួកគេគឺ D. stirtoni ៕ដោយ៖លី ភីលីព

Most Popular

To Top