ព័ត៌មានអន្តរជាតិ

អេហ្ស៊ីប រកឃើញវត្ថុបុរាណ ជាច្រើននៅទីតាំង “ទីក្រុងបាត់មាស” មានអាយុកាល៣.០០០ឆ្នាំមុន នៅក្រុង Luxor

គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ថា អ្នកបុរាណវិទូអេហ្ស៊ីប បានរកឃើញវត្ថុបុរាណជាច្រើន នៅទីតំាង “ទីក្រុងបាត់មាស” នៅក្រុង ឡុយហ្ស័រ (Luxor)ប្រទេសអេហ្ស៊ីប ។

កាលពីថ្ងៃព្រហស្បតិ៍ ក្រុមបេសកកម្មបុរាណវិទ្យារបស់អេហ្ស៊ីប បានប្រកាសថា បានរកឃើញ “ទីក្រុងបាត់មាស” ដែលមានអាយុកាល៣.០០០ឆ្នាំមុន នៅទីក្រុង Luxor  ដែលនៅទីនោះសម្បូរទៅដោយវិមានជាច្រើន ។

Luxor គឺជាទីក្រុងមួយដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសអេហ្ស៊ីប និងជារដ្ឋធានី Luxor  ។ ប្រជាជននៅក្រុងនេះមានចំនួន១២៧.៩៩៤នាក់ តួលេខគិតក្នុងឆ្នាំ២០២០ ។

រដ្ឋធានីនេះ មានមានផ្ទៃដីប្រមាណ៤១៧គីឡូម៉ែត្រក្រឡា ។ វាស្ថិតក្នុងចំណោមទីក្រុងដែលមានប្រជាជនចំណាស់ជាងគេបំផុតនៅលើពិភពលោក ។

ជារឿយៗ រដ្ឋធានី Luxor  ត្រូវបានគេកំណត់ថា ជា “សារមន្ទីរបើកចំហរដ៏ធំបំផុតរបស់ពិភពលោក” ខណៈដែលប្រាសាទនៃប្រាសាទនៅប្រាសាទកាណាក និងលុចស្សឺរស្ថិតនៅក្នុងទីក្រុងទំនើប ។ 

ភ្ញៀវទេសចររាប់ពាន់នាក់មកពីជុំវិញពិភពលោកមកដល់ជារៀងរាល់ឆ្នាំដើម្បីទស្សនាវិមានទាំងនេះដែលរួមចំណែកយ៉ាងខ្លាំងដល់សេដ្ឋកិច្ចនៃទីក្រុងទំនើប ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top