ព័ត៌មានអន្តរជាតិ

អាមេរិក ឈរលេខ៣ នៃកំពូលប្រទេសទាំង ១០ ដែលមានឧក្រិដ្ឋកម្មរំលោភសេពសន្ថវៈ ខ្ពស់បំផុត នៅលើពិភពលោក

អាមេរិក៖ការរំលោភសេពសន្ថវៈ ជាបទឧក្រិដ្ឋដ៏ស្មុគស្មាញបំផុត នៅលើពិភពលោក ព្រោះស្ត្រីនៅប្រទេសខ្លះទំនងជា មិនសូវមានគេរាយការណ៍ អំពីបណ្តឹងរបស់ពួកគេឡើយ ដោយសារតែការស្អប់ខ្ពើមសង្គមខ្លាំងទៅលើស្ត្រីដែលត្រូវបាន គេចាប់រំលោភ ទទួលរងនូវអំពើហឹង្សា ឬការភ័យខ្លាចនៃការរិះគន់ពីគ្រួសារ របស់ពួកគេនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រវ៉ាន់ឌ័រលីស។

ការរំលោភសេពសន្ថវៈ និងស្ថិតិរំលោភផ្លូវភេទផ្សេងទៀត អាចរកបានជាទូទៅនៅប្រទេសជឿនលឿន ហើយកំពុងក្លាយជារឿងធម្មតា ចំណែកការរំលោភសេពសន្ថវៈ មួយចំនួនធំមិនបានរាយការណ៍ ទូទាំងពិភពលោកទេ។ លោកអ្នកនឹងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលឃើញថា ប្រទេសមានការអភិវឌ្ឍខ្លាំងបំផុតដូចជា អាមេរិក កាណាដា ស៊ុយអែត និងចក្រភពអង់គ្លេស គឺជាឧក្រិដ្ឋកម្មនេះ។

នៅទូទាំងពិភពលោកប្រហែល ៣៦% នៃស្ត្រីបានឆ្លងកាត់ អំពើហឹង្សាទាំងផ្លូវកាយ ឬផ្លូវភេទ នៅសហរដ្ឋអាមេរិក៨៣% នៃក្មេងស្រី ដែលមានអាយុពី ១២ ទៅ ១៦ ឆ្នាំបានទទួលរងនូវការយាយីផ្លូវភេទមួយចំនួននៅក្នុងសាលារដ្ឋ ចក្រភពអង់គ្លេសស្ត្រីម្នាក់ក្នុងចំណោមស្ត្រី៥ នាក់ (អាយុពី ១៦ ទៅ ៥៩ ឆ្នាំ) ទទួលរងនូវអំពើហឹង្សាផ្លូវភេទ មួយចំនួន៕

Most Popular

To Top