កីឡា

Inter Milan បញ្ជាក់សាជាថ្មី ហើយថា មិនមានបំណងលក់ Lukaku ឬ Martinez ឡើយ

យោងតាមការចេញផ្សាយ របស់ Calcio Mercato នៅថ្ងៃនេះបានសរសេរថា ក្លឹបយក្សអ៊ីតាលី Inter Milan បានបញ្ជាក់សាជាថ្មីហើយថា ខ្លួនគ្មានបំនង ក្នុងការលក់កីឡាករខ្សែ ប្រយុទ្ធជួរមុខ Romelu Lukaku ឬក៏ Lautaro Martinez ឡើយនៅរដូវក្តៅនេះ។

Inter Milan នឹងអាចប្រមូលលុយ បានទៅដល់១០០លានអ៊ឺរ៉ូ ប្រសិនបើពួកគេអាចលើកពាន Serie A បាននៅខែមិថុនានេះហើយនឹង ពិចារណាលក់កីឡាករទាំង ពីររូបនេះ ចេញពីក្លឹប ដែលមានន័យថា ក្លឹបនឹងអាចមានលុយជាច្រើន ក្នុងការចំណាយ ទៅលើកីឡាករថ្នាល យុវជនចំណូលថ្មី ជាច្រើនរូបជាមិនខាន ។

ទោះបីជាយ៉ាងណាក្តី Inter Milan ត្រូវបានគេដឹងថា នឹងត្រូវចំណាយលុយមួយចំនួនធំ ដើម្បីអាចរក្សាកុងត្រាថ្មី ជូនកីឡាករទាំងពីររូបនេះបន្តទៀត ជាពិសេសនៅពេលដែលទីផ្សារ កីឡាករក៏កាន់តែជិត មកដល់ទៅហើយនោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top