អាហ្សង់ទីន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ថា លោក Carla Vizzotti រដ្ឋមន្ត្រីក្រសួងសុខាភិបាល របស់ប្រទេស អាហ្សង់ទីន បានថ្លែង កាលពីថ្ងៃអង្គារថា វ៉ាក់សាំងកូវីដ-១៩ ដែលបានផលិតឡើង ដោយក្រុមហ៊ុន របស់ប្រទេសចិន គឺ Sinopharm មានប្រសិទ្ធិភាព ខ្ពស់ប្រឆំាង នឹងជំងឺកូវីដ-១៩ ។
វ៉ាក់សាំង Sinopharm ត្រូវបានទទួលយកប្រើប្រាស់ ដោយពលរដ្ឋអាហ្សង់ទីន ដែលមានប្រសិទ្ធិភាពស្រដៀងគ្នា ទៅនឹងវ៉ាក់សាំង AstraZeneca ដែរ និងមានវ៉ាក់សាំងជាច្រើនទៀត “ប្រសិទ្ធិភាពរបស់វា គឺស្ទើរជិត៨០ភាគរយ” លោក Vizzotti បានថ្លែងដូច្នេះ ប្រាប់ដល់បណ្តាអ្នកសារព័ត៌មាន ទាំងឡាយ ។
លោក Vizzotti បានលើកឡើងទៀតថា ទិន្នន័យដែលបង្ហាញ អំពីប្រសិទ្ធិភាពរបស់វ៉ាក់សាំង Sinopharm “គឺល្អណាស់… អ្វីដែលបង្ហាញឲ្យឃើញនោះគឺថា វា ជួយកាត់បន្ថយបានច្រើន និងអត្រាស្លាប់តិច” ដោយសារជំងឺនេះ ។
នៅក្នុងខែកុម្ភៈ អាហ្សង់ទីន បានសម្រេចផ្តល់អាជ្ញាបណ្ណ ក្នុងការទទួលយកការប្រើប្រាស់ វ៉ាក់សាំង Sinopharm ជាបន្ទាន់ ដោយស្ថិតក្នុងកម្រិត មួយប្រកបដោយ “សុវត្ថិភាព” ទាំងប្រសិទ្ធិភាព និងការផ្តល់ភាពសុំានឹងជំងឺ ។
កាលពីថ្ងៃទី២៥ ខែមីនា អាហ្សង់ទីន បានផ្តល់អាជ្ញាបណ្ណឲ្យប្រើប្រាស់វ៉ាក់សាំង Sinopharm សម្រាប់ពលរដ្ឋដែលមានអាយុលើសពី៦០ឆ្នាំផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា