ប៉ាតាយ៉ា៖ អ្នកជិះម៉ូតូម្នាក់ បានឆក់ខ្សែកមាសចំនួន ២ ខ្សែពីកស្ត្រីជនជាតិរុស្ស៊ីម្នាក់ ខណៈពេលដែលនាងកំពុង មើលថែកូនតូចរបស់នាងនៅតាមដងផ្លូវប្រហែលម៉ោង ១១ និង ៣០ នាទីយប់ថ្ងៃអាទិត្យ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា នាង Pankratova Elena អាយុ ២៥ឆ្នាំបានប្រាប់ប៉ូលីស តាមរយៈអ្នកបកប្រែម្នាក់ថា នាងនិងប្តីរបស់នាងកំពុងដើរ ត្រឡប់ទៅសណ្ឋាគារវិញ ដោយនៅជាមួយកូនស្រីអាយុ ៣ ឆ្នាំរបស់ពួកគេនៅលើ រទេះរុញមួយកូនក្មេងនៅ Soi Wat Bunkanjanaram សង្កាត់ tambon Nong Prue។
បុរសម្នាក់បានជិះម៉ូតូមកជិតពួកគេ ខណៈដែលនាងកំពុងពរក្មេង។ បុរសជិះម៉ូតូនោះ បានឆក់យកខ្សែកមាសពីរខ្សែ ដែលនាងបានពាក់ពីករបស់នាង និងបើកយ៉ាងលឿនចេញទៅ។ ខ្សែកនោះមានតម្លៃប្រហែល ៥៥.០០០ បាត៕
ប្រែសម្រួលៈ ណៃ តុលា