ព័ត៌មានអន្តរជាតិ

Apple បើកព្រឹត្តិការណ៍ ‘Spring Loaded’ របស់ខ្លួនបង្ហាញ​ នូវផលិតផលថ្មីៗ ជាច្រើនiPad ថ្មី និង AirTag ដែលរង់ចាំជាយូរមកហើយ

អាមេរិក ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សហរដ្ឋអាមេរិក Apple ត្រូវបានគេរំពឹងថា នឹងបង្ហាញនូវផលិតផល ដែលត្រូវបាន គេរំពឹងទុកយ៉ាងខ្លាំង នៅក្នុងព្រឹត្តិការណ៍ ‘និទាឃរដូវផ្ទុកឡើង’ ‘Spring Loaded’ របស់ខ្លួន នៅថ្ងៃទី ២០ ខែមេសា រួមទាំង iPad ជាមួយបច្ចេកវិទ្យាអេក្រង់តូច LEDនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានបញ្ជាក់ពីព្រឹត្តិការណ៍ ដាក់បង្ហាញកាលពីសប្តាហ៍ មុនអាចបង្ហាញម៉ូដែល iPad Pro ជំនាន់ទី ៥ ថ្មីចំនួន២ គឺ AirPods និង AirTags ដែលជាស្លាកបច្ចេកវិទ្យាខ្ពស់ សម្រាប់តាមដានរាល់ថ្ងៃ ។ ពាក្យចចាមអារាម ដែលលេចឡើងថា Apple Pencil ជំនាន់ទី ៣នឹងធ្វើការអាប់ដេតចុងក្រោយបំផុត លើប៊ិចប៊្លូធូសឥតខ្សែ របស់ខ្លួនដើម្បីភ្ជាប់ជា មួយម៉ូដែល iPad Pro ថ្មី ។

Spring Loaded នឹងមិនមានអ្នកទស្សនាផ្ទាល់ ដោយសារតែជំងឺរាតត្បាត នឹងត្រូវបានផ្សាយបន្តផ្ទាល់ នៅលើគេហទំព័រ YouTube នៅល្ងាចថ្ងៃនេះ ចាប់ពីម៉ោង ១៨.០០BST (១០ .០០PDT)។យោងតាមសារព័ត៌មាន Bloomberg បានឲ្យដឹងថា ក្រុមហ៊ុន Apple គ្រោងនឹងបង្ហាញ iPad Pro ស៊េរីថ្មីចំនួនពីរម៉ូដែលគឺម៉ូដែល ធំមួយមានទំហំ ១២,៩ អ៊ីញ និងបំពាក់បច្ចេកវិទ្យា អេក្រង់ Mini -LED ថ្មី ។

ប្រភពពន្លឺបន្ថែមធ្វើ ឲ្យអេក្រង់កាន់តែភ្លឺរលោង និងបង្កើត ពណ៌រស់រវើក ជាមួយភ្លឺរលោងជាងមុន ដោយសារតែការរួមបញ្ចូលគ្នា នៃអំពូលកាន់តែច្រើន អាចធ្វើទៅបានដោយចំនួនអំពូល LED ខ្ពស់ ៕
ដោយ៖លី ភីលីព

Most Popular

To Top