ព្រឹត្តិការណ៍

ឆាបឆេះខ្ទេចនាវាប្រណិត២គ្រឿងតម្លៃ២០លានដុល្លារនៅអាមេរិក

បរទេស:ទូរទស្សន៍ចេញផ្សាយនៅថ្ងៃចន្ទទី១៨ខែវិច្ឆិកានេះបានសរសេរថានាវាប្រណិតនិងទំនើបចំនួន២គ្រឿងដែលមានតម្លៃសរុបចូលគ្នាប្រមាណជា២០លានផោនត្រូវអគ្គិសភ័យ ឆាបឆេះគ្មានសល់កាលពីថ្ងៃសៅរ៍កន្លងមកនៅក្នុងរដ្ឋហ្វ្លរីដាសហរដ្ឋអាមេរិក។

ក្នុងហេតុការណ៍នេះអាជ្ញាធរបានប្រើប្រាស់កម្លាំងក្រុមពន្លត់អគ្គិភ័យជាង ៦០ នាក់និងទូកពន្លត់អគ្គិភ័យចំនួន ៣ គ្រឿងដោយបានព្យាយាមប្រយុទ្ធទៅនឹងអគ្គិភ័យដែលបាននឹងកំពុងឆាបឆេះនៅឯកំពង់ផែ Universal Marine Center ក្នុងទីក្រុង Fort Lauderdale ហើយជាលទ្ធផលខ្លួនបានត្រឹមការពារមិនឲ្យវារាលដាលទៅឆេះដល់នាវាផ្សេងទៀតឡើយ។

ក្នុងនោះផងដែរក៏ត្រូវបានគេជឿជាក់ដែរថាមិនមានអ្នករបួសនិងស្លាប់នោះទេហើយអះអាងថាការឆាបឆេះដំបូងចេញពីនាវាដែលមានឈ្មោះថាLohengrinនិងបន្តទៅកាន់នាវាមួយទៀតដែលនៅក្បែរនោះតែម្តងដែលមានឈ្មោះថាReflection៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top