វ៉ាស៊ីនតោន ៖ មេបញ្ជាការ នៃបញ្ជាការកណ្តាល សហរដ្ឋអាមេរិកលោក Kenneth McKenzie បានឲ្យនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា លោកមានការព្រួយបារម្ភអំពីសមត្ថភាព របស់យោធា អាហ្វហ្គានីស្ថាន បន្ទាប់ពីកងទ័ពសហរដ្ឋអាមេរិក បានចាកចេញពីប្រទេសនេះ នៅប៉ុន្មានខែខាងមុខនេះ ។
ក្នុងអំឡុងពេលសវនាការ របស់សេវាប្រដាប់អាវុធព្រឹទ្ធសភា លោក Kenneth McKenzie បានលើកឡើងថា “ការព្រួយបារម្ភរបស់ខ្ញុំ គឺសមត្ថភាព របស់យោធាអាហ្វហ្គានីស្ថាន ក្នុងការកាន់កាប់មូលដ្ឋាន ដែលពួកគេកំពុងស្ថិតនៅពេលនេះ ដោយគ្មានការគាំទ្រ ដែលពួកគេត្រូវបានប្រើអស់ រយៈពេលជាច្រើនឆ្នាំមកនេះ” ។
លោកបានបន្ថែមថា “ ខ្ញុំមានការព្រួយ បារម្ភ អំពីសមត្ថភាពរបស់យោធា អាហ្វហ្គានីស្ថាន ក្នុងការកាន់កាប់បន្ទាប់ពីយើង ចាកចេញពីសមត្ថភាព របស់កងទ័ពអាកាស អាហ្វហ្គានីស្ថាន ក្នុងការហោះហើរជាពិសេស បន្ទាប់ពីយើងដកការគាំទ្រ សម្រាប់យន្តហោះទាំងនោះ” ។
នាយឧត្តមសេនីយ៍រូបនេះ ក៏បានកត់សម្គាល់ផងដែរថា សហរដ្ឋអាមេរិកនឹងនាំយកសមត្ថភាព យោធាបន្ថែមទៀត ទៅកាន់តំបន់នេះ ដើម្បីគ្របដណ្តប់លើកងកម្លាំង សហរដ្ឋអាមេរិក ក្នុងកំឡុងពេលដកទ័ពចេញ ដោយមិនបានផ្តល់ព័ត៌មាន លម្អិតនោះ។
កាសែតញូវយ៉កថែមស៍ បានរាយការណ៍កាលពីថ្ងៃពុធថា លោក Kenneth McKenzie បានស្នើសុំមន្ទីរប៉ង់តាហ្គោន ដាក់ពង្រាយនាវាផ្ទុកយន្តហោះ ដើម្បីជួយការពារកងទ័ពណាតូ នៅអាហ្វហ្គានីស្ថាន នៅពេលពួកគេដកកងទ័ព ៕
ដោយ ឈូក បូរ៉ា