ព័ត៌មានអន្តរជាតិ

ឆេះមន្ទីរពេទ្យឯកជន ព្យាបាលអ្នកជំងឺកូវីដ១៩ នៅឥណ្ឌា បណ្តាលឱ្យស្លាប់ អ្នកជំងឺ ១៣នាក់

បរទេស ៖ យ៉ាងហោចណាស់ មានអ្នកជំងឺកូវីដ១៩ចំនួន ១៣ នាក់បានស្លាប់ បន្ទាប់ពីអគ្គិភ័យឆាបឆេះ នៅមន្ទីរពេទ្យឯកជន មួយក្នុងរដ្ឋ Maharashtra ប្រទេសឥណ្ឌា នៅព្រឹកថ្ងៃសុក្រនេះ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែក តាមការលើកឡើង របស់មន្រ្តីថា អគ្គិភ័យនេះបានឆាបឆេះ នៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ (ICU) នៅជាន់ទី ២ នៃមន្ទីរពេទ្យ Vijay Vallabh ដែលមាន ៤ជាន់ ស្ថិតនៅសង្កាត់ Virar in Palghar នៅម៉ោងប្រហែល ៣ និង ១៥ នាទីព្រឹក (ម៉ោងក្នុងតំបន់) ។

ប្រធានគ្រប់គ្រងគ្រោះមហន្តរាយ ស្រុកលោក Vivekanand Kadam បានប្រាប់សារព័ត៌មាន Sputnik ថា“ មានអ្នកជំងឺប្រមាណ ១៧ នាក់ នៅក្នុងបន្ទប់ ICU នៅពេលភ្លើងបានឆាបឆេះ ។ លោកបានបញ្ជាក់បន្ថែមទៀតថាអ្នកជំងឺចំនួន ៤ នាក់ ត្រូវបានជួយសង្គ្រោះ និងប្តូរទៅមន្ទីរពេទ្យផ្សេង ទៀតក្នុងតំបន់នោះ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top