កីឡា

Mourinho ទំនងជានឹងអាច ត្រឡប់ទៅលេង នៅ Serie Aវិញ

លោក Jose Mourinho ត្រូវបាន the Goal ចេញផ្សាយថាបានត្រៀមខ្លួនរួចទៅហើយ ក្នុងការវិលត្រឡប់ទៅកាន់ លីគកំពូលអ៊ីតាលី Serie A វិញប្រសិនបើក្នុងករណី ដែលលោក Antonio Conte នឹងធ្វើការចាកចេញពីក្លឹប Inter Milan នៅរដូវក្តៅនេះ ។

Calciomercato ក៏បានចេញផ្សាយដូចគ្នាដែរថា គ្រូបង្វឹកជនជាតិប៉ទុយហ្គាល់រូបនេះ មកដល់ពេលនេះ គឺនៅមិនទាន់មានការងារធ្វើវិញ នៅឡើយបន្ទាប់ ពីត្រូវបានបណ្តេញ ចេញដោយ Spurs កាលពីសប្តាហ៍មុនទាំងគួរឲ្យភ្ញាក់ផ្អើល។

គួរឲ្យដឹងដែរថា បច្ចុប្បន្ននេះលោក Conte ស្ទើរតែអាចដឹកនាំ ឲ្យ Inter Milan លើកពាន Serie A ទៅហើយពោល គឺនៅសល់តែប៉ុន្មានប្រកួតទៀតប៉ុណ្ណោះ ដើម្បីបានដឹងពីលទ្ធផល ប៉ុន្តែគេអាចមើលឃើញ គ្រូបង្វឹកជនជាតិអ៊ីតាលីរូបនេះ ហាក់ដូចជាមិនសូវមានទំនាក់ទំនងល្អ ជាមួយនឹងគណកម្មការប្រធានក្លឹបឡើយ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top