ព័ត៌មានអន្តរជាតិ

ការចំណាយ​ លើយោធា ជាសកលក្នុងឆ្នាំ២០២១ កើនមានចំនួន ជិត២សែនដោដិ លានដុល្លារ

បរទេស ៖ ទិន្នន័យដែលចេញ ដោយអង្គការស្រាវជ្រាវ មានមូលដ្ឋាន នៅក្នុងប្រទេសស្វីស កាលពីថ្ងៃចន្ទ បានបង្ហាញថា ការចំណាយលើយោធា ទូទាំងពិភពលោកសរុប បានកើនឡើងចំនួន២,៦ភាគរយ នៅក្នុងឆ្នាំ២០២០ គឺជិតស្មើនឹង ២សែនកោដិដុល្លារ ។

ការសិក្សាប្រចាំឆ្នាំធ្វើឡើង ដោយវិទ្យាស្ថានស្រាវជ្រាវ សន្តិភាពអន្តរជាតិ Stockholm បានបញ្ជាក់ពីចំនួន ទឹកប្រាក់សរុប១,៩៨១សែនកោដិ បើទោះជាផលិតផលជាតិ សរុបលើពិភពលោក បានធ្លាក់ចុះចំនួន ៤,៤ភាគរយហើយក៏ដោយ ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា របាយការណ៍នោះ បានធ្វើការបញ្ជាក់ប្រាប់ថា សហរដ្ឋអាមេរិក ប្រទេសចិន ប្រទេសឥណ្ឌា ប្រទេសរុស្ស៊ី និង ប្រទេសអង់គ្លេស គឺជាប្រទេសចំណាយដ៏ធំបំផុត ។

គួរបញ្ជាក់ថា កញ្ចប់ថវិកាយោធា របស់ប្រទេសចិន បានកើនឡើងសម្រាប់ រយៈពេល២៦ឆ្នាំជាប់គ្នា និងប្រទេសឈានមុខគេចំនួន៥ មានដល់ទៅ៦២ភាគរយ នៃការចំណាយលើយោធា ក្នុងពិភពលោក ។

ការសិក្សានិយាយថា ការចំណាយលើយោធា ដែលជាចំណែក នៃផលិតផលជាតិសរុប (GDP) បានកើនឡើងដល់២,៦ភាគរយក្នុងឆ្នាំ២០២០ គឺជាការកើនឡើងពីចំនួន២,២ភាគរយនៅក្នុងឆ្នាំ២០១៩ ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top