កីឡាករខ្សែបម្រើឆ្នើមសញ្ជាតិប៉ទុយហ្គាល់ Bruno Fernandes មកដល់ពេលនេះត្រូវបានគេមើលឃើញថា មានពេលវេលាច្រើន ណាស់ក្នុងការបង្ហាញ សមត្ថភាព
ក្នុងនាមជាកីឡាករ របស់ក្លឹបបិសាចក្រហម Man UTD និងកីឡាករអាជីព ប៉ុន្តែកីឡាកររូបនេះជាក់ស្តែង បានរៀបចំផែនការ ដ៏វែងឆ្ងាយរបស់គាត់ផ្សេងទៀតផងដែរ។
សប្តាហ៍នេះ Fernandes បានធ្វើការបង្ហើបថាលោកពិតជារំពឹងទុកថានៅថ្ងៃណាមួយនឹងក្លាយទៅជាគ្រូបង្វឹកក្លឹបអាជីពម្នាក់នៅក្រោយបញ្ចប់អាជីពជាកីឡាករបាល់ទាត់
ហើយសង្ឃឹមថានឹងអាចទទួលបានឧិកាសក្នុងការបង្វឹកក្លឹបបិសាចក្រហម Man UTD នាពេលអនាគត។
គួរឲ្យដឹងថាដែរថាបច្ចុប្បន្នវ័យទើបតែ២៦ឆ្នាំ Fernandes បានក្លាយទៅជាកីឡាករដ៏សំខាន់មួយបាត់ទៅហើយរបស់ក្លឹបហើយនៅសល់ពេលវេលាច្រើនណាស់ក្នុងការបន្ត
ធ្វើរឿងល្អៗជាមួយនឹងក្លឹបនេះ។
កីឡាករនិយាយបែបនេះថា៖ខ្ញុំព្យាយាមក្នុងការលេងបាល់ឲ្បបានច្រើនបំផុតតាមដែលអាចធ្វើទៅបានពីព្រោះថាខ្ញុំពិតជារីករាយជាមួយនឹងវាខ្លាំងណាស់ហើយអ្នកដឹងថាហើយ
ថ្ងៃណាមួយខ្ញុំក៏នឹងចាប់អាជីពជាគ្រូបង្វឹកផងដែរហើយក្លឹបធំបំផុតដែលខ្ញុំសុបិន្តនឹងធ្វើការងារជាមួយនោះគឺបិសាចក្រហម Man UTD៕
ប្រែសម្រួល៖ស៊ុនលី
https://www.goal.com/en/news/fernandes-hopes-to-manage-man-utd-one-day-as-coaching/xsje6woj7nl31316y7idtftvj