ព័ត៌មានអន្តរជាតិ

មហាសេដ្ឋី ជួ Bill Gates ជួបពិភាក្សាគ្នា ជាមួយនាយករដ្ឋមន្ត្រី ប៉ាគីស្ថាន ស្តីពីវិធានការទប់ទល់ នឹងជំងឺកូវីដ-១៩

ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ថា លោក Imran Khan នាយករដ្ឋមន្ត្រី របស់ប្រទេសប៉ាគីស្ថាន បានជួបសន្ទនា តាមទូរស័ព្ទជាមួយលោក Bill Gates សហប្រធានមូលនិធិ Bill & Melinda Gates Foundation ដើម្បីពិភាក្សាគ្នាលើវិធានការ ក្នុងការប្រយុទ្ធប្រឆំាង នឹងជំងឺកូវីដ-១៩ ។ ការិយាល័យ របស់លោកនាយករដ្ឋមន្ត្រី បានឲ្យដឹងដូច្នេះនៅថ្ងៃពុធនេះ ។

ការិយាល័យបាន ចេញសេចក្តីប្រកាសមួយថា “លោកនាយករដ្ឋមន្ត្រី បានបង្ហាញឲ្យដឹងដោយសូមថ្លែងអំណរគុណសម្រាប់ការងាររបស់មូលនិធិ Bill & Melinda Gates Foundation សម្រាប់ជួយដល់ការប្រយុទ្ធប្រឆំាង នឹងភាពក្រីក្រ ហើយទប់ទល់នឹងជំងឺឆ្លងរាតត្បាតកូវីដ-១៩ និងវិសមភាពនៅ ទូទាំងពិភពលោក” ។

ទន្ទឹមនឹងនេះដែរ ការបញ្ចេញមតិរបស់មូលនិធិ Gates គឺជាការជួយ ទ្រទ្រង់យ៉ាងខ្លាំង ដើម្បីជំរុញឲ្យមានសមភាព ដែលទទួលបានការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ហើយលោក បានសង្កត់ធ្ងន់ថា សមភាពគឺ មានសារសំខាន់ណាស់ និងជាពេលវេលាទៀងទាត់ ដើម្បីដឹកនាំវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជួយដល់ប្រទេស ដែលមានប្រាក់ចំណូលទាប ។

លោកទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក ទៅលើយុទ្ធនាការ នៃកម្មវិធីកាត់ផ្តាច់រោគគ្រុនស្វិតដៃជើង បញ្ហាសុខភាព និងការអភិវឌ្ឍន៍ និងការបំរ៉ែបំរួលអាកាសធាតុ ។ សេចក្តីប្រកាសបានដាក់ដូច្នេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top