ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Raytheon ប្រកាសភាពជោគជ័យ​ ក្នុងការតេស្តមីស៊ីល វាយប្រហារទ័ពជើងទឹក មានមូលដ្ឋាននៅលើគោក

បរទេស​ ៖ ក្រុមហ៊ុនការពារជាតិ Raytheon Missiles and Defense តាមសេចក្តីរាយការណ៍ នៅក្នុងសប្ដាហ៍នេះ បានប្រកាសឲ្យដឹងថា ខ្លួនបានបង្ហាញយ៉ាងជោគជ័យ នូវប្រព័ន្ធអាវុធដាក់ពង្រាយលើនាវា ចម្បាំងម៉ារីនទ័ពជើងទឹក។

យោងតាមសេចក្តីប្រកាស ព័ត៌មាន របស់ក្រុមហ៊ុន Raytheon នៅថ្ងៃពុធសប្ដាហ៍នេះ ការធ្វើតេស្តសាកល្បងនោះ បង្ហាញឲ្យឃើញ នូវសមត្ថភាពប្រព័ន្ធបាញ់មីស៊ីល វាយប្រហារទ័ពជើងទឹក ពីប្រព័ន្ធបាញ់លើគោករបស់កងកម្លាំងម៉ារីនអាមេរិក និងបានវាយប្រហារចំពេញៗ នូវគោលដៅលើផ្ទៃសមុទ្រ។

លោក Kim Ernzen ជាអនុប្រធាន នៃអំណាចទ័ពជើងទឹក របស់ក្រុមហ៊ុន Raytheon Missiles and Defense បាននិយាយក្នុងសេចក្តី ប្រកាសព័ត៌មាននោះយ៉ាងដូច្នេះថា “ មីស៊ីលវាយប្រហារទ័ពជើងទឹក របស់យើង គឺជាអាវុធដ៏សំខាន់មួយ សម្រាប់រារាំងសត្រូវមិនឲ្យប្រើប្រាស់ ផ្ទៃសមុទ្រសំខាន់ៗ”។

លោកអនុប្រធាននៃអំណាចទ័ពជើងទឹករបស់ក្រុមហ៊ុន Raytheon Missiles and Defense នេះ បានមានប្រសាសន៍ដូច្នេះទៀតថា “ការធ្វើតេស្តនេះ បង្ហាញបន្ថែមនូវភាពជាដៃគូរបស់យើង សម្រាប់ការអភិវឌ្ឍអាទិភាពទំនើបកម្ម របស់កងកម្លាំងម៉ារីន ឲ្យអាចគ្រប់គ្រងដែនសមុទ្រ និងប្រតិបត្តិការររារាំង”៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top