កីឡា

កីឡា៨ប្រភេទ ហ្វឹកហាត់ នៅក្រៅប្រទេស យ៉ាងសកម្មត្រៀម ចូលរួម SEA GAMES 2021 នៅវៀតណាម នាខែវិច្ឆិកា ខាងមុខនេះ

ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនីកម្ពុជា ចំនួន៨ប្រភេទកីឡា កំពុងធ្វើការហ្វឹកហាត់ នៅក្រៅប្រទេស យ៉ាងសកម្ម ទោះបីស្ថិតក្នុងស្ថានភាព ការរាតត្បាត មេរោគ COVID-19 ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសត្រៀម ចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2021 នៅទីក្រុងហាណូយ ប្រទេសវៀតណាម នាខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ ។

លោក គង់ សក្ខិដា អគ្គលេខាធិការរង នៃខេមរសហព័ន្ធតេក្វាន់ដូ WT បានប្រាប់ តាមប្រព័ន្ធអនឡាញថា សហព័ន្ធមានកីឡាការិនីតេក្វាន់ដូម្នាក់ ធ្វើការហ្វឹកហាត់ នៅសហរដ្ឋអាមេរិក ថិប កាសាន់ទ្រីនីកូល កូនខ្មែររស់ នៅសហរដ្ឋអាមេរិក ប្រកួតក្នុងប្រភេទទម្ងន់ក្រោម ៥៧គីឡូក្រាម និងបេក្ខនារីលរួមការ ប្រកួតវគ្គជម្រុះកីឡាតេក្វាន់ដូ WT នៃព្រឹត្តិការណ៍ការប្រកួតកីឡា អូឡាំពិតូក្យូទ្វីបអាស៊ី “Asia qualification Tournament for Tokyo 2020 Olympic Game ” នៃប្រទេសជប៉ុន នៅប្រទេសJordan ប្រព្រឹត្តចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរហែលទឹក បានប្រាប់តាមសារ អេឡិចត្រូនិចថា ក្រុមកីឡាករ-កីឡាការិនីកម្ពុជា ចំនួនចំនួន៥នាក់ កំពុងធ្វើការហ្វឹកហាត់ នៅក្រៅប្រទេសក្នុងនោះកីឡាករហែលទឹក៣នាក់ និងកីឡាការិនី២នាក់ ក៏ស្ថិតក្នុងក្រុមជម្រើសជាតិ២០២១ដែរ ។

ក្រៅពីកីឡា២ប្រភេទខាងលើកនេះ នឹងមានកីឡា៦ប្រភេទទៀត គឺកីឡាជីជឺតស៊ីចំនួន៣នាក់ កីឡាករ២នាក់ កីឡាការិនី១នាក់ កីឡាម៉ូតូទឹកកីឡាករ ចំនួន៧នាក់ កីឡាជិះសេះ២នាក់ កីឡាករ១នាក់ កីឡាការិនី១នាក់ កីឡាវាយសីកីឡាករ ១នាក់ កីឡាប្រដាល់សកលកីឡាករ១នាក់ និងកីឡាបាល់បោះ៨នាក់ ៕

Most Popular

To Top