បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ CNA នៅថ្ងៃនេះបាន ឲ្យដឹងថា ត្រឹមរយៈពេល២៤ម៉ោងប៉ុណ្ណោះ ការប៉ះទង្គិចគ្នារវាងក្រុមតាលីបង់ និងយោធា អាហ្គានីស្ថាន បានធ្វើឲ្យក្រុមបះបោលសរុបជាង ១០០នាក់បាត់បង់ជីវិត ។
បើយោងតាមការបញ្ជាក់ ដោយក្រសួង ការពារជាតិ កាលពីថ្ងៃអាទិត្យ ម្សិលមិញការប៉ះទង្គិចគ្នា នេះត្រូវបានធ្វើឡើងនៅក្បែរមូលដ្ឋានទ័ព Antonik នៅភាគខាងត្បូងខេត្ត Helmand ដែលអាមេរិកទើបតែប្រគល់ ទៅឲ្យយោធាអាហ្គានីស្ថានវិញ មួយថ្ងៃមុននេះប៉ុណ្ណោះ។
ក្រសួងការពារជាតិ បានបន្តទៀតដែរថា ការប៉ះទង្គិចគ្នាបានធ្វើឡើង នៅក្នុងខេត្តជាច្រើនរវាងកងកម្លាំង ទាំងពីរជាពិសេសទីតាំងយោធា
អាមេរិកមួយដែលមានឈ្មោះថា Kandahar ផងដែរហើយ នៅចំពេល ដែលអាមេរិក ទើបតែបានប្រកាសនឹងចាប់ផ្តើមដកកម្លាំង របស់ខ្លួនជាផ្លូវកាឲ្យអស់ពីប្រទេស អាហ្គានីស្ថាននៅត្រឹមថ្ងៃទិ១១ខែកញ្ញា ខាងមុខផងដែរ។
គួរឲ្យដឹងដែរថាមកដល់ពេលនេះ យោធាអាមេរិកបានប្រគល់ ទីតាំងយោធា ជាច្រើនទៅឲ្យអាហ្គានីស្ថានវិញ ហើយចាប់តាំងតែពីក្រុង
វ៉ាស៊ិនតោនបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព មួយជាមួយនឹងក្រុមតាលីបង់កាលពីខែកុម្ភៈឆ្នាំទៅ ដើម្បីអាចដកទ័ពបរទេសទាំងអស់
ចេញពីអាហ្គានីស្ថាន ៕