ទីក្រុងឡុងដ៍ ៖ ទីក្រុងឡុងដ៍ បានក្លាយជាអាកាសយានដ្ឋាន ដ៏ធំដំបូងគេ នៅលើពិភពលោក ដែលទុកចោលប៉មត្រួតពិនិត្យ ចរាចរណ៍ខ្យល់ តាមបែបប្រពៃណី របស់ខ្លួន ហើយជំនួសប៉មថ្មី ដោយបំពាក់ ប្រព័ន្ធកាមេរ៉ា និងឧបករណ៍ចាប់សញ្ញា ដែលអ្នកបញ្ជាស្ថិតនៅចម្ងាយ ជិត១១៣គីឡូម៉ែត្រ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ប៉មដែលមានកម្ពស់ ៥០ ម៉ែត្រ បំពាក់នូវកាំមេរ៉ា HD ចំនួន ១៤គ្រាប់ នឹងផ្តល់នូវទិដ្ឋភាព ៣៦០ ដឺក្រេ នៃអាកាសយានដ្ឋាន ហើយវីដេអូនេះត្រូវបានថត ជាប់នឹងបន្ទប់បញ្ជាចម្ងាយជិត១១៣គីឡូម៉ែត្រ ។ អ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសប្រើវីដេអូ ដើម្បីរៀបចំចរាចរណ៍ និងរៀបចំការចាប់ ព្រមទាំងចុះចត នៅអាកាសយានដ្ឋាន ។
ការសម្រេចចិត្ត ធ្វើដំណើរ ពីចម្ងាយយ៉ាងពេញលេញ ជាមួយនឹងការគ្រប់គ្រងចរាចរណ៍ ផ្លូវអាកាសរបស់អាកាសយានដ្ឋាននេះ កើតឡើងបន្ទាប់ ពីការសាកល្បង ជោគជ័យរយៈពេល ២ ឆ្នាំ។ ម៉ាស៊ីនថត និងឧបករណ៍ចាប់សញ្ញាអាចដាក់រំកិលលម្អៀង និងពង្រីកតាមការស្នើសុំ និងបញ្ជូនបន្តផ្ទាល់ទៅកាន់ មូលដ្ឋាន Swanwick នៃក្រុមហ៊ុនអាកាសចរណ៍Nats ។
បណ្តាញខ្សែកាបចំនួន ៣ ភ្ជាប់ប៉មមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ទៅបន្ទប់ត្រួតពិនិត្យ Hampshire ដោយផ្តល់ការការពារ និងបម្រុងទុកសម្រាប់បម្រុង ក្នុងករណី មានកំហុស បច្ចេកទេស ។ ការផ្សាយបន្តផ្ទាល់ នៃខ្សែវីដេអូនិងសំឡេងពីអាកាសយានដ្ឋាន បូករួមទាំងព័ត៌មានរ៉ាដា ត្រូវបានបង្ហាញ នៅលើអេក្រង់ ចំនួន ១៤ ទៅដល់ Swanwick ។
រូបភាពផ្លាស់ប្តូរបែប Panoramic អាចត្រួតលើគ្នាជាមួយនឹងទិន្នន័យដូចជាសញ្ញា ហៅតាមយន្តហោះកម្ពស់ និងល្បឿន ក៏ដូចជាការអានអាកាសធាតុ ហើយជាប្រពៃណីអ្នកត្រួតពិនិត្យ ចរាចរណ៍ផ្លូវអាកាសអង្គុយ នៅប៉មមើលផ្លូវរត់ ។ លោក Jonathan Astill នាយកអាកាសយានដ្ឋាន របស់ Nats បាននិយាយថា ការទទួលបានព័ត៌មាន មានន័យថា ប្រព័ន្ធឌីជីថលនេះគឺ ជាឧបករណ៍ដែលប្រសើរជាងមុន ក្នុងការប្រើប្រាស់ក្នុងការ រក្សាយន្តហោះឲ្យនៅឆ្ងាយពីគ្នា ៕ដោយ៖លី ភីលីព