ព័ត៌មានអន្តរជាតិ

អ្នកវិទ្យាសាស្ត្រណាសា​ ៖ គ្រាប់បែកនុយក្លេអ៊ែរ មិនអាចបញ្ឈប់ អាចម៍ផ្កាយយក្ស មកបំផ្លាញកំណាត់ ផែនដី ដ៏ធំបានឡើយ

អាមេរិក ៖ អ្នកវិទ្យាសាស្ត្រអង្គអវកាស ការណាសាព្រមានថា សូម្បីតែគ្រាប់បែក នុយក្លេអ៊ែរ ក៏មិនបញ្ឈប់ការធ្វើដំណើរ អាចម៍ផ្កាយយក្ស សម្រាប់ផែនដីដែរ បន្ទាប់ពីការធ្វើសមយុទ្ធធ្វើ ត្រាបតាមអស់ រយៈពេល ៦ ខែដើម្បីបញ្ចប់ឥទ្ធិពល នៃការបំផ្លិចបំផ្លាញនោះ នេះបើយោង តាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល នៅក្នុងការធ្វើសមយុទ្ធត្រាប តាមនោះ អ្នកវិទ្យាសាស្ត្រអាមេរិក និងអឺរ៉ុបត្រូវបានគេប្រាប់ថា ពួកគេមានរយៈពេល ៦ ខែដើម្បីបង្កើតផែនការជួយសង្គ្រោះ ដើម្បីបញ្ឈប់ការវាយបំបែកថ្មដ៏ធំមួយ នៅលើផែនដី ដែលត្រូវបានគេប្រទះឃើញចម្ងាយ ៣៥ លានម៉ាយល៍ ។

ការសិក្សានេះត្រូវបានធ្វើឡើង ក្នុងរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៩ ខែមេសា ហើយតារាវិទូបានប្រើប្រាស់ ប្រព័ន្ធរ៉ាដារូបភាពទិន្នន័យ និងបច្ចេកវិទ្យាផ្សេងៗទៀត ដូចជាកែវយឹតធំបំផុត របស់ពិភពលោក ។

ក្រុមអ្នកវិទ្យាសាស្ត្របានកំណត់ថា រយៈពេល ៦ ខែគឺមិនមានពេលវេលា គ្រប់គ្រាន់ ដើម្បីរៀបចំយានអវកាសមួយ ដើម្បីហោះបុកអាចម៍ផ្កាយ ហើយគ្រាប់បែកនុយក្លេអ៊ែរមួយ ដូចជានៅក្នុងខ្សែភាពយន្ត Armageddon នឹងមិនធ្វើឲ្យផ្ទាំង អវកាសបិសាច ចុះក្រោមឡើយ ។
ការធ្វើសមយុទ្ធនេះ មានឈ្មោះថា “ជម្រើសបេសកកម្មអវកាស សម្រាប់សេណារីយ៉ូ ផលប៉ះពាល់អាចម៍ផ្កាយ ដែលមានឥទ្ធិពលលើអវកាស” ទាក់ទងនឹងអ្នកវិទ្យាសាស្ត្រ ណាសាចំនួន ៩ នាក់ ចំណាយ ពេល ៤ ថ្ងៃដើម្បីពិនិត្យមើលថា តើព្រឹត្តិការណ៍បែបនេះ នឹងលាតត្រដាង ក្នុងរយៈពេល ៦ ខែយ៉ាង ដូចម្តេចប្រសិន បើវាជាភាពអាសន្នពិភពលោក ពិតប្រាកដ ។

ថ្ងៃទីមួយនៃការធ្វើត្រាបតាម គឺថ្ងៃទី១៩ ខែមេសាឆ្នាំ ២០២១៖ អាចម៍ផ្កាយដែលមានឈ្មោះ ថា 2021PDC ត្រូវបានរកឃើញដោយគម្រោង ស្ទង់មតិជិតផែនដី ដែលដំណើរការ ដោយសាកលវិទ្យាល័យ ហាវ៉ៃ សម្រាប់កម្មវិធីការពារភព របស់ណាសា៕ដោយ៖លី ភីលីព

Most Popular

To Top