បរទេស៖ អជ្ញាធរអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសដាក់ទោស ចំពោះបុរសម្នាក់ដែលបានចាក់ទៅលើ ស្ត្រីជនជាតិអាស៊ី ២នាក់ នៅត្រង់ចំណុចរថយន្តក្រុងមួយ ក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ក្នុងបទឧក្រិដ្ឋធ្វើឃាតមនុស្ស។
បុរសស្បែកខ្មៅដែលត្រូវបាន គេស្គាល់ឈ្មោះថា Patrick Thompson វ័យ៥៤ឆ្នាំ ត្រូវបានគេដឹងថា បានប្រើប្រាស់អាវុធដ៏គ្រោះ ថ្នាក់និងចាក់ទៅលើស្ត្រីរងគ្រោះ កាលពីថ្ងៃអង្គាររូបនេះក៏ត្រូវបានគេជឿជាក់ថា ដែរថាជាមនុស្សដែលធ្លាប់ មានបញ្ហាផ្លូវចិត្តផងដែរ ហើយទោសថ្មីនេះនឹងអាចឲ្យគាត់ ប្រឈមមុខទៅនឹងការជាប់គុកអស់មួយជីវិត។
យោងតាមសាក្សីនៅក្បែរកន្លែងកើតហេតុ និងបានឃើញដោយផ្ទាល់ភ្នែកនោះ បាននិយាយថាលោក Patrick បានទាញយកកាំបិត ដ៏ធំមួយសំដៅចាក់ទៅលើស្ត្រី ទាំងពីរនាក់ភ្លាមៗដោយមិនមានសញ្ញា អ្វីជាមុនឡើយនៅពេលដែលពួកគេ កំពុងរងចាំរថយន្តក្រុង។
ស្ត្រីម្នាក់ក្នុងចំណោមនោះ បានទទួលរងរបួសធ្ងន់ធ្ងរហើយ ឈានទៅដល់ការធ្វើការវិះកាត់ ខណៈដែលស្ត្រីម្នាក់ទៀត ត្រូវបានបញ្ចូនទៅកាន់
មន្ទីរពេទ្យទើបអាចដកកាំបិតនោះបាន៕
ប្រែសម្រួល៖ ស៊ុន លី