ម្ចាស់ផ្ទះ Man City សម្រុកបានល្អណាស់នៅតង់ទី១ រហូតទៅដល់បានគ្រាប់បាល់ទី១ បានសម្រេចនៅនាទីទី៤៤ ដោយខ្សែប្រយុទ្ធ Raheem Sterling និងបន្តទទួលបាន ឱកាសជាបាល់១១ម៉ែត្រ មួយទៀតដោយ Aguero ប៉ុន្តែបែរជាខកខាន ធ្វើមិនបានសម្រេចទៅវិញ។
ការប្រកួតអូសបន្លាយ រហូតដល់តង់ទី២ នៅនាទីទី៦៣ទើបក្រុមភ្ញៀវ Chelsea អាចរកបានតែ១គ្រាប់វិញ ដោយខ្សែប្រយុទ្ធ Hakim Ziyech ទោះបីជាយ៉ាងណាក្តីលទ្ធផល នៅមិនទាន់បញ្ជប់នៅឡើយ ពោលគឺរហូត ទៅដល់ចុងម៉ោង៩០បូក២ ទៅហើយទើប Marcos Alonson អាចបន្ថែមគ្រាប់ជ័យជំនះ ឲ្យ Chelsea។
ចប់ការប្រកួត Chelsea រកបាន២គ្រាប់ Man City រកបាន១គ្រាប់មានន័យថា Chelsea អាចឡើងទៅក្រុមលេខរៀងទី៣បណ្តោះអាសន្នខណៈដែល Man City ខកខាន៣ពិន្ទុ ក្នុងការលើកពានអង់គ្លេស ជាស្វ័យប្រវត្តិ និងរងចាំទៅដល់ការ ប្រកួតក្រោយវិញ៕ ប្រែសម្រួល៖ស៊ុនលី