ប្លែកៗ

រឿងរ៉ាវ ពីក្រោយសុនខ ដែលក្លាយជាបុគ្គលិក នៅហាងលក់ឡាន

រូបភាព​សត្វ​សុនខ​មួយ​ក្បាល ​បាន​ក្លាយ​ជា​បុគ្គលិក ​នៅ​ហាង​លក់​រថយន្ត​មួយ​កន្លែង ​ក្នុង​ប្រទេស​ប្រេស៊ីល បាន​ក្លាយ​ជា​ទី​ចាប់​អារម្មណ៍ ​​របស់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម ដោយ​មាន​ខ្លះ​យល់​ថា​ មិន​មែន​ជា​រឿង​ពិត​នោះ​ទេ ។

តាម​ពិត​ទៅ​សុនខ​ខាង​លើ ​ពិត​ជា​ត្រូវ​បាន​សាខា​​លក់ ​របស់​ក្រុមហ៊ុន​ Hyundai យក​ធ្វើ​ជា​បុគ្គលិក​មែន ។ វា​មាន​ឈ្មោះ​ថា​ Tucson Prime ដែល​ធ្លាប់​ជា​​សុនខ​អនាថា ដែល​​ត្រូវ​បាន​សាខា​លក់​ Hyundai យក​មក​ចិញ្ចឹម​ និង​បាន​​ឲ្យ​ធ្វើ​ជា​បុគ្គលិក​ កិត្តិយស​មួយ​នៅ​​ហាង​លក់។

តាម​ការ​ចុះ​ផ្សាយ ​របស់ World of Buzz បាន​ឲ្យ​ដឹង​ Tucson Prime ត្រូវ​បាន​គេ​រើស​យក​មក​ចិញ្ចឹម ​នា​ថ្ងៃ​ទី២១ ខែ​ឧសភា ឆ្នាំ ២០២០ ដោយ​សាខា​លក់​ Hyundai នៅ​ក្នុង​រដ្ឋ​ Espírito Santo ប្រទេស​ប្រេស៊ីល ។ ចាប់​តាំង​ពី​ពេល​នេះ​មក​វា​បាន​រស់​នៅ ​ក្នុង​បន្ទប់ Showroom ​មាន​ម៉ាស៊ីន​ត្រជាក់ ហើយ​ត្រូវ​បាន​បុគ្គលិក​នៅ​ទី​​មើល​ថែ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ។ Tucson Prime គឺ​ជា​អ្នក​តំណាង​មួយ​របស់​សាខា​លក់​នេះ ដោយ​វា​គឺ​ជា​​ទូត​សុឆន្ទៈ​ផ្លូវ​ការ ​របស់​សាខា​លក់ និង​ជា​ម៉ូដែល​ផង​ដែរ ។

​​​Tuscon Prime មាន​​ការងារ​ជា​ច្រើន​ត្រូវ​ធ្វើ មាន​ចាប់​តាំង​ពី​យាម​ទ្វារ​ រាក់ទាក់​ជា​មួយ​ភ្ញៀវ​ ហើយ​ត្រូវ​ជួយ​​អ្នក​រួម​ការងារ ​ជា​មួយ​​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​សប្បាយ​រីករាយ​អំឡុង​ពេល ​មមាញឹក​នឹង​ការងារ​ផង​ដែរ ៕​ ​

Most Popular

To Top