កីឡា

មេដឹកនាំប្រឆាំង លោកEdano ៖កីឡាអូឡាំពិក មិនប្រព្រឹត្ត ទៅបានដោយ សុវត្ថិភាពឡើយ 

តូក្យូ៖ មេដឹកនាំគណបក្សប្រឆាំង ដ៏ធំរបស់ជប៉ុនបានមានប្រសាសន៍កាលពីថ្ងៃច័ន្ទថា គ្មានវិធីណាអាចរៀបចំព្រឹត្តិការណ៍ការប្រកួត កីឡាអូឡាំពិកទីក្រុងតូក្យូ នៅរដូវក្តៅនេះបានទេ ដោយសាកសួរលោកនាយករដ្ឋមន្រ្តី Yoshihide Suga ថា ការធានាឲ្យមានវិធានការណ៍ការពារមេរោគCOVID-19 មានគ្រប់គ្រាន់នៅកន្លែងប្រកួតឬនៅយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
លោកYukio Edanoប្រធានគណបក្សប្រជាធិបតេយ្យធម្មនុញ្ញជប៉ុន បាននិយាយនៅក្នុងសន្និសីទសភាថា  ជាអកុសលយើងត្រូវតែនិយាយថា វាមិនអាចទៅរួចទេក្នុងការការពារជីវិត សុខភាព និងជីវភាពរស់នៅរបស់ប្រជាជនជប៉ុន នៅពេលប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក។ ការឆ្លងបានកើនឡើងនៅ ប្រទេសជប៉ុនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះជំរុញឲ្យរដ្ឋាភិបាល ពង្រីករដ្ឋក្នុងភាពអាសន្នគ្របដណ្ដប់លើទីក្រុងតូក្យូ និងអាណាខេត្តដទៃទៀតរហូតដល់ចុងខែឧសភា។

ការប្រកួតជាផ្លូវការគ្រោង នឹងចាប់ផ្តើមនៅថ្ងៃទី ២៣ ខែកក្កដា ព្រោះព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកនឹងនាំអត្តពលិក និងបុគ្គលិកហ្វឹកហាត់រាប់ម៉ឺននាក់ទៅកាន់ប្រទេសជប៉ុន ប៉ុន្តែនឹងត្រូវធ្វើឡើងដោយគ្មានអ្នកទស្សនាពីបរទេស។ លោក Edano បានបន្តថា វាមិនអាចទទួលយកបានទេប្រសិនបើការបន្តការ ប្រកួតនាំឲ្យមានវិធានការមិនគ្រប់គ្រាន់ដែលធ្វើឲ្យមានការផ្លាស់ ប្តូរវីរុសថ្មីនេះពីបរទេស។
លោកបានបន្ថែមទៀតថា ការអនុញ្ញាតឲ្យអត្តពលិក និងបុគ្គលិក គ្រូបង្វឹកមើលទៅដូចជាការតាំងពិព័រណ៍នៃវ៉ារ្យ៉ង់ចម្លងរោគខ្ពស់ត្រូវបានរកឃើញនៅចក្រភពអង់គ្លេស អាហ្វ្រិកខាងត្បូង និងឥណ្ឌាដោយបន្ថែមថា ពួកគេមិនគួរត្រូវបានលើកលែងពីរយៈពេលកំណត់នៅពេលចូលជប៉ុន។
លោក Suga បានមានប្រសាសន៍នៅក្នុងសម័យប្រជុំសភាកាលពីថ្ងៃច័ន្ទថា ភ្ញៀវទេសចរអូឡាំពិកនឹងត្រូវបានតម្រូវឲ្យធ្វើតាមគោលការណ៍ណែនាំប្រយុទ្ធប្រឆាំងមេរោគCOVID-19 រួមទាំងការធ្វើតេស្តិ៍ប្រចាំថ្ងៃ និងការញែកចេញពីសាធារណជនដោយការ រំលោភបំពានត្រូវបានផ្តន្ទាទោសដោយការដកសិទ្ធិ៕ដោយ៖លី ភីលីព


Most Popular

To Top