បច្ចេកវិទ្យា

កងទ័ពអាកាសអាមេរិក សាកល្បងយន្តហោះ គ្មានមនុស្សបើក Skyborg លើកដំបូង នៅលើមេឃ ដោយគ្មានមនុស្ស នៅកន្លែងបញ្ជា

អាមេរិក៖ កងទ័ពអាកាសអាមេរិក បានធ្វើការសាកល្បងហោះហើរ ដែលត្រួសត្រាយផ្លូវ សម្រាប់យន្ដហោះចម្បាំង ដែលធ្វើការសាកល្បង ដោយប្រព័ន្ធ AI នាំមនុស្សនៅលើមេឃ ដែលហៅថា ខួរក្បាលប្រព័ន្ធAI របស់កងទ័ពអាកាស អាមេរិកហោះហើរ នេះបើយោងតាម ការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ក្រុមយោធា បានហោះហើរ ប្រព័ន្ធ Skyborg Autonomy Core (ACS) របស់ខ្លួនរយៈពេល ២ ម៉ោងនិង ១០ នាទីលើរដ្ឋផ្លរីដា និងឈូងសមុទ្រម៉ិកស៊ិក កាលថ្ងៃទី ២៩ ខែមេសា។ បច្ចេកវិទ្យាគឺជាការរួមបញ្ចូលគ្នា នៃផ្នែករឹង និងសូហ្វវែរ ត្រូវបានរចនាឡើង ដើម្បីដើរតួជាខួរក្បាលសម្រាប់ យន្តហោះគ្មានមនុស្សបើក អនុញ្ញាតឲ្យវាធ្វើប្រតិបត្តិការ ដោយគ្មានការជ្រៀតជ្រែក ពីមនុស្ស។

បំពាក់ដោយយានអវកាស យុទ្ធសាស្រ្ត Kratos UTAP-22 ហើយACS បានបង្ហាញសមត្ថភាព អាកាសចរណ៍ជាមូលដ្ឋាន និងឆ្លើយតប ទៅនឹងការបញ្ជានាវាចរណ៍ ខណៈពេលមានប្រតិកម្ម ទៅនឹងរបងភូមិសាស្ត្រ ដោយប្រកាន់ខ្ជាប់ នូវវត្ថុបិទបាំងហោះយន្ដហោះ និងបង្ហាញពីការធ្វើសមយុទ្ធ។

យន្តហោះគ្មានមនុស្សបើក បានហោះចេញ ពីមូលដ្ឋានទ័ពអាកាស Tyndall ក្នុងរដ្ឋ Florida កាលពីខែមុន។ នាយឧត្តមសេនីយ Dale White មន្រ្តីប្រតិបត្តិកម្មវិធី សម្រាប់អ្នកប្រយុទ្ធ និងយន្ដហោះទំនើបដូចជា Skyborg PEO បាននិយាយថា យើងពិតជារំភើបខ្លាំងណាស់ ចំពោះការទទួលបានជោគជ័យ នៃការហោះហើរ ប្រកបដោយជោគជ័យ នៃខួរក្បាលដំបូង នៃប្រព័ន្ធ Skyborg៕ ដោយ៖លី ភីលីព

Most Popular

To Top