ការទទួលទានអាហារប្រចាំថ្ងៃ មានសារៈសំខាន់ណាស់ សម្រាប់ចិញ្ចឹមទ្រទ្រង់រាងកាយ ។ នៅក្នុងជីវភាពប្រចាំថ្ងៃ អាហារមួយចំនួនអាចផ្ដល់ផលល្អ សម្រាប់សារពាង្គកាយ តែផ្ទុយទៅវិញ ម្ហូបអាហារមួយចំនួន ផ្សំឡើងពីសារធាតុផ្សេងៗជាច្រើន ដែលអាចបង្កផលវិបាក សម្រាប់សុខភាពផងដែរ៖
១. ប្រហិតសាច់ក្ដាម
គ្រាន់តែក្រឡេកមើលភ្លាម អ្នកអាចដឹងថា ប្រហិតនោះជាអាហារក្លែងក្លាយ បាត់ទៅហើយ ដោយសារតែសាច់ក្ដាម ពិតមិនមែនណែនរលោងស្អាតបែបនោះទេ។ ប្រហិតសាច់ក្ដាម ជាអាហារមួយមិនផ្ដល់ ផលប្រយោជន៍ដល់សុខភាពនោះទេ ដោយវាមិនមានសារជាតិល្អដូចជា Omega-3 ប៉ុន្តែវាមានជាតិ Monosodium glutamate អំបិល គ្រឿងបង្ការមិនឲ្យខូចគុណភាព និងសមាសធាតុគីមីជាច្រើនទៀត។
២. ផលិតផលប៉េងប៉ោះកំប៉ុង
សារធាតុចិញ្ចឹម លីកូពីន (Lycopene) មាននៅក្នុងប៉េងប៉ោះធម្មជាតិ ជួយបន្ថយហានិភ័យជំងឺមហារីក ដល់សុខភាព ។ ប៉ុន្តែអត្ថប្រយោជន៍នោះបានបាត់បង់ទាំងស្រុង នៅពេលដែលផ្លែប៉េងប៉ោះ ត្រូវបានច្រកកំប៉ុងមានផ្ទុកសារធាតុគីមី ដែលបង្អាក់ដល់សកម្មភាពអ័រម៉ូន នៅក្នុងរាងកាយ។ ដោយសារតែ ប៉េងប៉ោះមានជាតិអាស៊ីតដែរ កំប៉ុងច្រក ដែលមានសមាសធាតុគីមី BPA បានបញ្ចេញមក ប្រតិកម្ម បង្កគ្រោះថ្នាក់ដល់សុខភាព ដោយវិវឌ្ឍជាជំងឺមហារីក ជំងឺបេះដូង និងបង្កបញ្ហាដល់ការ បន្តពូជផងដែរ។
៣. អាហារកញ្ចប់រសជាតិផ្លែឈើ
នំកញ្ចប់ដែលមានក្លិនដូចផ្លែឈើ មិនមែនសុទ្ធសឹងតែផ្សំពីផ្លែឈើពិតប្រាកដ ទាំងអស់នោះទេ។ វាជាសារធាតុដែលធ្វើឡើង ពីសារធាតុស្ករផ្សំគ្នា ដូចជា ពោតក្រៀម ទឹកស៊ីរ៉ូ ស្ករ Fructose និងសារធាតុ Maltodextrin ។
៤. ភេសជ្ជៈរសជាតិផ្លែឈើ
ភេសជ្ជៈរសជាតិផ្លែឈើ គឺផ្សំឡើងពី ការបន្ថែមជាតិស្ករ(មិនមែនធម្មជាតិ) រសជាតិផ្លែឈើ រួចត្រូវបានវេចខ្ចប់ បង្ហាញថាជាភេសជ្ជៈស្រស់ៗ សម្រាប់សុខភាព។
៥. ប៊័រនិងដំណាប់លាបនំប៉័ងសាំងវ៉ិច
ប៊័រនិងដំណាប់លាបនំប៉័ងសាំងវ៉ិច ផ្សំឡើងពី សារធាតុជាច្រើនដូចជា ពណ៌សិប្បនិមិត្ត គ្រឿងបន្ថែមរសជាតិ គ្រឿងបង្ការមិនឲ្យខូចគុណភាព សារធាតុប្រេង Hydrogenated ជាតិស្ករ(មិនមែនធម្មជាតិ) រសជាតិផ្លែឈើ និង សារធាតុ Azodicarbonamide ។
៦.ប្រហិតសាច់មាន់បំពង
សាច់មាន់ដុំបំពង មួយចំនួនគឺធ្វើឡើង ដោយការវាយសាច់មាន់បញ្ចូលគ្នា រួចដាក់បំពងនិងខ្ចប់ចូលគ្នាជាដុំសាច់មាន់បំពង។ ចំពោះដុំសាច់មាន់បំពងទាំងនោះ គឺមានបរិមាណសាច់តិច ជាងពាក់កណ្ដាល នៃដុំសាច់មាន់នោះ ដោយវានៅលាយឡំជាមួយ និងអំបិល សារធាតុខ្លាញ់ និងជាតិស្ករច្រើនជាងបរិមាណសាច់។
៧. សាច់ច្នៃ
សាច់ក្រក ប្រហិត Hot Dog និងសាច់ផ្សេងៗដែលគេយកច្នៃដើម្បីទុកបានយូរ គឺជាអាហារឆ្ងាញ់និងពេញនិយម ប៉ុន្តែវាមានហានិភ័យខ្ពស់ដោយអាចបង្កជាជំងឺមហារីក។ សាច់ទាំងអស់នេះត្រូវបានផលិតឡើង ដោយប្រើអំបិលក្នុងបរិមាណខ្ពស់ និងសារធាតុគីមីជាច្រើន ដែលបង្កគ្រោះថ្នាក់សម្រាប់សុខភាព។ ការសិក្សារយៈពេល១៣ឆ្នាំបានបង្ហាញថា មនុស្សម្នាក់ក្នុងចំណោម១៧នាក់បានស្លាប់ដោយសារការញ៉ាំ សាច់ប្រភេទនេះជាប្រចាំ។ សាច់ប្រភេទនេះមើលទៅស្រស់ ប៉ុន្តែវាក៏មានផ្ទុកសារធាតុ Carcinogens ដូចជាបារីដូច្នោះដែរ ។
ការទិញរបស់ទាំងនេះ អាចធ្វើឲ្យអ្នកចំណេញពេលវេលា រៀបចំអាហារសម្រាប់ស្រស់ស្រូប ប៉ុន្តែវាអាចមានផលប៉ះពាល់ ទៅលើសុខភាពរបស់អ្នក៕ សុខភាព