កីឡាករខ្សែប្រយុទ្ធស្លាប សញ្ជាតិអេស្បាញ Traore ដែលត្រូវបានគេដឹងថា បានជាប់គាំង បញ្ហាកុងត្រាថ្មី ជាមួយនឹងក្លឹបកាលពីដើមរដូវកាលនោះ ប៉ុន្តែនៅពេលនេះ កំពុងត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការបន្តកុងត្រាថ្មី នៅទឹកដី Molineuxរបស់ក្លឹប Wolves ។
កន្លងមកកីឡាករ Adam Traore មានជម្រើស ក្នុងការចាកចេញស្ទើរគ្រប់ ទីកន្លែងបូករួមទាំង Man UTD, Liverpoolនិង Barcelona ផងប៉ុន្តែនៅពេលដែលកុងត្រាថ្មី ត្រូវបានធ្វើរួចមានន័យថា គាត់នឹងអាចមានតម្លៃខ្លួន យ៉ាងច្រើនមួយជាមិនខាន។
គួរឲ្យដឹងដែរថា កីឡាករវ័យ២៥ឆ្នាំរូបនេះ បច្ចុប្បន្នមានកុងត្រា មិនដល់ឆ្នាំ២០២៣ឡើយ ប៉ុន្តែក្លឹប Wolves មានបំណងចង់បន្តកុងត្រាឲ្យគាត់ក្នុងរយៈពេលវែង បន្ថែមទៀតខណៈដែល Liverpool និង Barcelona នៅតែមិនទាន់បញ្ឈប់ សាកល្បងទំនាក់ទំនងគាត់
នៅឡើយនោះ ៕
ប្រែសម្រួល៖ស៊ុនលី