កីឡា

Ronaldo នឹងដឹកនាំក្រុមប៉ទុយហ្គាល់ ការពារតំណែងជើងឯកអ៊ឺរ៉ុឆ្នាំ២០២០

តារាឆ្នើមវ័យចំនាស់របស់ក្លឹប  Juventus និងជាកំពូលកីឡាកររបស់ជម្រើសជាតិ ប៉ទុយហ្គាល់ CR7ត្រូវបានគេជឿជាក់ថានឹងមានឈ្មោះ ជាប្រធានក្រុមនៃក្រុមជម្រើសជាតិក្នុងការប្រកួត ការពារតំណែងជើង ឯងពានរង្វាន់អ៊ឺរ៉ូឆ្នាំ២០២០របស់ខ្លួន។

ប៉ទុយហ្គាល់ជាម្ចាស់ពានរង្វាន់ចាស់នេះ តាំងតែពីឆ្នាំ២០១៦ហើយ ត្រូវបានគេមើលឃើញថា នៅតែមានលទ្ធភាពខ្លាំងក្នុងការលើកពាន រង្វាន់នេះសាជាថ្មី ពីព្រោះថាបច្ចុប្បន្នក្រុម គឺពោរពេញទៅដោយ
កីឡាករវ័យក្មេងៗ ដែលមានសមត្ថភាព លេងនៅក្លឹបធំៗ។

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ប៉ទុយហ្គាល់បានប្រកាសឈ្មោះកីឡាករទាំង២៦ រូបសម្រាប់ព្រឹត្តិការណ៍បាល់ទាត់មួយនេះដែលក្នុងនោះ គេមើលឃើញថា CR7 បានអមជាមួយនឹងកីឡាករវ័យក្មេងៗ ល្បីៗជាច្រើនផងដែរ។

ក្រៅពី CR7 គេអាចមើលឃើញកីឡាករឆ្នើមៗកំពុងឡើងជើងខ្លាំងដូចជា Joao Felix លេងនៅ AT Madrid កីឡាករខ្សែការពារ Ruben Dias លេងនៅ Man Cityនិង Bruno Fernandes លេងនៅ Man UTD ជាដើមផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top