ព័ត៌មានអន្តរជាតិ

ត្រីដូហ្វីន សម្បុលស ដ៏អស្ចារ្យ ធ្វើឲ្យអ្នកថែត្រីបាឡែន ភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់បង្ហាញវត្តមាន នៅភាគខាងត្បូង រដ្ឋកាលីហ្វ័រញ៉ា

រដ្ឋកាលីហ្វ័រញ៉ា ៖ ក្រុមនាវិក នៃនាវាមើលសត្វសមុទ្រ បាននិយាយថា សត្វត្រីដូហ្វីន មួយក្បាល ដែលមានសម្បុលស ភ្លឺរលោងធ្វើឲ្យអ្នកឃ្លាំងមើល សត្វត្រីបាឡែន មានភ្ញាក់ផ្អើល យ៉ាងខ្លាំង ចំពោះការបង្ហាញវត្តមាន រូបរាងដ៏កម្រនៅឆ្នេរសមុទ្រ ភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា ។

សត្វនេះត្រូវបានប្រទះ ឃើញក្នុងចំណោមសត្វដូហ្វីនចំនួន ៤០ ក្បាល ដោយក្រុមនាវិក នៃនាវាមើលសត្វសមុទ្រ ។ លោកស្រី Jessica Roame អ្នកគ្រប់គ្រងការអប់រំនៅ Newport Coastal Adven ture ប្រតិបត្តិការនាវានេះ បាននិយាយថា សមាជិកនាវិក បានមើលឃើញមិន គួរឲ្យជឿនិងកម្រ។ នាវារបស់ពួកគេបានរកឃើញ សត្វដូហ្វីន ចំនួន ៤០ ចម្ងាយតែ ៣ ម៉ាយពីឆ្នេរ Laguna ក្នុងចំណោមត្រីដូហ្វីននេះ គឺមានសត្វពេញវ័យ ពណ៌សគួរឲ្យភ្ញាក់ផ្អើល ។

លោកស្រីបានបន្តទៀតថា ស្នាមឆ្នូតរបស់ដូហ្វីន Risso កើត មកមានពណ៌ប្រផេះ ខ្មៅ ហើយមានពន្លឺ នៅពេលពួកគេមាន អាយុពេញវ័យ ។ ហើយនេះជាមួយផ្នែក នៃស្នាម ដោយសារមានស្នាមជាច្រើន ដែលពួកគេរងការវាយប្រហារពីធ្មេញដូហ្វីន Risso ជាឥរិយាបទសង្គមធម្មតា ។
វាក៏ត្រូវធ្វើបែបនេះ ជាមួយនឹងស្នាមដែលចេញពីចំពុះ និងត្រសាលសត្វមឹក ដែលជាប្រភព អាហារចម្បង របស់ពួកគេ ទោះយ៉ាងណាដូហ្វីនពណ៌ស Risso របស់យើងមានពណ៌ប្លែកៗ! ។ នៅក្នុងរូបថត និង វីដេអូ នៃការមើលឃើញត្រីដូហ្វីន ត្រូវបានគេមើលឃើញថា មានវត្តមានពណ៌ស គួរឲ្យស្អប់ក្នុងចំណោមមិត្ត ភក្តិងងឹតរបស់វា ។

ពណ៌របស់ត្រីដូហ្វីន ធ្វើឲ្យត្រីបាឡែនមេជីវិតឈ្មោលស ស្លាប់នៃរឿងព្រេងអក្សរសាស្ត្រ គឺ Moby Dick ។ ត្រីបាឡែនរបស់មេជីវិត ឈ្មោល និងត្រីដូហ្វីន Risso មានទំនាក់ទំនងគ្នាយ៉ាង ជិតស្និទ្ធ ដែលទាំង២ជាសាច់ញាតនឹងគ្នា ៕
ដោយ៖លី ភីលីព

Most Popular

To Top