ព័ត៌មានអន្តរជាតិ

អូស្ត្រាលី កំពុងស្វែងរកដៃគូ ក្នុងស្រុក ផលិត វ៉ាក់សាំង

បរទេស ៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison នៅថ្ងៃសុក្រនេះ បានប្រកាសថា អូស្ត្រាលី កំពុងអំពាវនាវ ឲ្យក្រុមហ៊ុនអ្នកផលិត ឱសថក្នុងស្រុកទាំងឡាយ ដើម្បីអាចដំណើរ ការផលិត វ៉ាក់សាំងប្រភេទ mRNA ឲ្យបានដោយខ្លួនឯង ។

លោកបន្តទៀតថា វាគឺជាផ្នែកមួយ នៃរដ្ឋាភិបាលក្រុង Canberra ដើម្បីអាចពង្រឹង នូវកិច្ចការងារនិងសមត្ថភាព របស់ប្រទេស ក្នុងការឆ្លើយតបទៅនឹងបញ្ហា
រាតត្បាត នាពេលខាងមុខ ។

កាលពីដើមខែកន្លងមក រដ្ឋាភិបាល បានប្រកាសបានបើកកិច្ច ពិភាក្សាគ្នារួចរាល់ហើយ ជាមួយនឹងក្រុមហ៊ុនផលិត វ៉ាក់សាំង Moderna ដើម្បី អាចទទួលសិទ្ធ ក្នុងការផលិតវ៉ាក់សាំង បានហើយនៅថ្ងៃសុក្រនេះ រដ្ឋាភិបាលបានប្រកាសទុក ពេលឲ្យក្រុមហ៊ុនក្នុងស្រុក រយៈពេល២ខែ ដើម្បីដាក់សំណើរ។

រំលឹកដែរថា កាលពីឆ្នាំទៅអូស្ត្រាលី បានប្រកាស ផ្តល់កញ្ចប់ ជំនួយប្រមាណ ជា១,៥ពាន់លានអូស្ត្រាលី ឬប្រមាណជា១,២ ពាន់លានដុល្លារអាមេរិក ក្នុងកិច្ចការងារផលិតកម្ម នៅក្នុងវិស័យចំនួន៦ ដែលក្នុងនោះក៏មានការ ផលិតឱសថផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top