ព័ត៌មានអន្តរជាតិ

Virgin Galactic សាកល្បងកប៉ាល់ ទេសចរណ៍ SpaceShipTwo Unity របស់ខ្លួន នាថ្ងៃសៅរ៍បណ្តាល ឲ្យភាគហ៊ុនកើនឡើង ២៥ ភាគរយសម្រាប់ការ ធ្វើពាណិជ្ជកម្មដំបូង

រដ្ឋកាលីហ្វ័រញ៉ា ៖ ភាគហ៊ុន របស់លោក Richard Branson ដែលបង្កើតដោយ Virgin Galactic ឡើងយ៉ាងខ្លាំង ជិត ២៥ ភាគរយនៅក្នុងការធ្វើពាណិជ្ជកម្ម កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីក្រុមហ៊ុនទេសចរណ៍ អវកាសអះអាងពីការភ័យខ្លាច នៃការពន្យាពេលហើយ បានបញ្ជាក់ថា ខ្លួននឹងបញ្ចប់ការ ហោះហើរសាកល្បង លើកក្រោយរបស់ខ្លួន នាថ្ងៃសៅរ៍ស្អែកនេះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ក្រុមហ៊ុនមានមូលដ្ឋាន នៅទីក្រុង Mojave រដ្ឋកាលីហ្វ័រញ៉ា បានផ្តល់ការខិតខំប្រឹងប្រែង ដើម្បីសាកល្បងយាន អវកាស SpaceShipTwo Unity បន្ទាប់ពីវា បានធ្វើតេស្តិ៍ថែទាំយានយាន ដឹកទំនិញរបស់ខ្លួនឈ្មោះថា VMS Eve នឹងនាំយកយានអវកាស SpaceShipTwo មានកម្ពស់ប្រហែល ៥០០០០ ហ្វីត ។ នាយកប្រតិបត្តិ នៃក្រុមហ៊ុន Virgin Galactic លោក Michael Colglazier បានមានប្រសាសន៍ថា បន្ទាប់ពីការត្រួតពិនិត្យយ៉ាងលម្អិត និងការវិភាគយ៉ាងហ្មត់ចត់ទៅលើ Mothership និងEve បស់ដែលបានសម្អាតប្រព័ន្ធអវកាស Spaceflight សម្រាប់ការហោះហើរ នាពេលខាងមុខ ។

ក្រុមហ៊ុនបានប៉ុនប៉ង ហោះហើរសាកល្បង នៅក្នុងខែធ្នូ ប៉ុន្តែវាត្រូវបានបញ្ឈប់ភ្លាមៗ បន្ទាប់ពីចាប់ដំណើរការ បន្ទាប់ពីមានបញ្ហាម៉ាស៊ីន ។ ការហោះហើរ សាកល្បងនេះ ត្រូវបានកំណត់ពេលសម្រាប់ ខែកុម្ភៈ ប៉ុន្តែវាត្រូវបានពន្យាពេលម្តងទៀត ដល់ខែឧសភាដើម្បីទុកពេលបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហានៅក្រោមកុំព្យូទ័រ ។

មានការព្រួយបារម្ភ ក្នុងចំណោម វិនិ យោគិនថា បន្ទាប់ពី VMS Eve ត្រូវបានត្រួតពិនិត្យ នៅដើមខែឧសភា ការហោះហើរ សាកល្បងនឹង ត្រូវពន្យាពេលម្តង ទៀត នៅពេលវាត្រូវបាន គេកំណត់ថា ត្រូវការការថែទាំបន្ថែម នៅក្នុងកន្ទុយ របស់យាន។ ទោះយ៉ាងណារចនាសម្ព័ន្ធ ត្រូវបានគេចាត់ទុកថា មានសុខភាពល្អ បោសសម្អាត Eve សម្រាប់ការហោះហើរ បន្ទាប់ពីការថែរក្សាថ្មីៗនេះ ៕

Most Popular

To Top