កីឡា

Liverpool កំពុងជម្រុញល្បឿន ផ្ទេរកីឡាករ តម្លៃ៤០លានផោនម្នាក់

ក្លឹបហង្សក្រហម Liverpool ត្រូវបានគេដឹង រួចមកហើយថា មានបំណងចង់បានកីឡាករ ឈុតក្រោម២១ឆ្នាំម្នាក់របស់ជម្រើសជាតិបារាំង យ៉ាងខ្លាំងនិងក៏ជាគោលដៅទី១ របស់ក្លឹបផងដែរ សម្រាប់តំណែងខ្សែ ការពារកណ្តាល។

រដូវកាលកន្លងទៅក្លឹប បានជួបបញ្ហាវិបត្តិកីឡាករខ្សែការពារ ទើបធ្វើឲ្យខ្លួនរបូតតំណែងជើង ឯងទៅឲ្យ Man City ប៉ុន្តែជឿជាក់ថាគ្រូបង្វឹករបស់ក្លឹបលោក Jurgen Klopp នឹងចាប់ផ្តើមធ្វើការពង្រឹងក្លឹបឡើងវិញ តាមរយៈកីឡាករខ្សែការពារ Ibrahima Konate
ដែលបច្ចុប្បន្នកំពុងលេងឲ្យ RB Leipzig ។

the Goal ជឿជាក់ថា ក្លឹបហង្សក្រហមបានត្រៀមរួច ទៅហើយក្នុងការចំណាយលុយ ដែលក្លឹប RB Leipzig ចង់បានគឺប្រមាណជា៤០លានផោនហើយសង្ឃឹមថា នឹងអាចនាំយកកីឡាករ Konate វ័យ២២ឆ្នាំរូបនេះជាកីឡាករផ្ទេរដំបូង គេរបស់ក្លឹបនៅរដូវក្តៅ ខាងមុខនេះ។

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top