ព័ត៌មានអន្តរជាតិ

រុស្ស៊ីនិយាយថា ឥឡូវខ្លួនអាចធ្វើ ប្រតិបត្តិការយន្តហោះ ទម្លាក់គ្រាប់ សមត្ថភាព នុយក្លេអ៊ែ ពីមូលដ្ឋាននៅស៊ីរី

បរទេស ៖ ប្រទេសរុស្ស៊ីនៅថ្ងៃអង្គារនេះ បាននិយាយថា ខ្លួនមានសមត្ថភាព សម្រាប់ជាលើក ដំបូង ក្នុងការធ្វើប្រតិបត្តិការ យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ ហោះហើរចម្ងាយឆ្ងាយ សមត្ថភាពនុយក្លេអ៊ែ ពីមូលដ្ឋានទ័ព អាកាស របស់ខ្លួននៅក្នុង ប្រទេសស៊ីរី ហើយនេះជាករពង្រីក សមត្ថភាពនិងអនុញ្ញាត ឲ្យយន្តហោះប្រភេទនេះ ត្រូវបានហ្វឹកហាត់ក្នុងតំបន់ថ្មី ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Journal Beat នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា រុស្ស៊ីធ្វើប្រតិបត្តិការមូលដ្ឋាន Hmeymim ស្ថិតនៅលើតំបន់ ឆ្នេរមេឌីទែរ៉ានេ របស់ប្រទេសស៊ីរី ដែលធ្លាប់បានប្រើធ្វើការ វាយប្រហារតាមអាកាស កាលពីអតីត ក្នុងដំណើរគាំទ្រ ដល់លោកប្រធានាធិបតីស៊ីរី បាហ្សា អាល់អាសាដ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិ របស់ប្រទេសរុស្ស៊ី បាននិយាយថា យន្តហោះទម្លាក់គ្រាប់ហោះហើរចម្ងាយឆ្ងាយ Tupolev Tu-22M3 បានហោះចូលទៅក្នុងមូលដ្ឋានទ័ពអាកាស Hmeymim។

ក្រសួងការពារ នៃប្រទេសរុស្ស៊ី បាននិយាយបន្ថែមទៀតថា យន្តហោះទម្លាក់គ្រាប់ដែលមកដល់ថ្មីៗ ចំនួន៣គ្រឿង នឹងធ្វើសមយុទ្ធហ្វឹកហាត់ នៅក្នុងតំបន់ភូមិសាស្ត្រថ្មី ពីលើដែនសមុទ្រមេឌីទែរ៉ានេ នៅមុនពេលវិលត្រឡប់ទៅព្រលានអចិន្ត្រៃយ៍ នៅក្នុងប្រទេសរុស្ស៊ីវិញ ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top