កីឡា

លឺដំណឹងថា Willian ចង់ត្រឡប់មក Chelsea វិញ

the Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាទោះបីជាមានព័ត៌មានចចាមអារ៉ាម អំពីការផ្ទេរទៅលេងនៅលីគកំពូលអាមេរិក MLS ក៏ពិតមែនប៉ុន្តែកីឡាករខ្សែប្រយុទ្ធស្លាប របស់កាំភ្លើងធំ Willianត្រូវបានគេដឹងថាកំពុងមានបំណង ចង់វិលត្រឡប់មកកាន់ក្លឹប ចាស់របស់ខ្លួនវិញគឺតោខៀវ Chelsea។

ការវិលត្រឡប់វិញចំពេលដែលកុងត្រារបស់គាត់ ជាមួយនឹងកាំភ្លើងធំ Arsenal ក៏ឈានចូលមកដល់ទីបញ្ចប់ទៅហើយនិងដូចជាមិនមានសញ្ញាណា ក្នុងការបន្តរស់នៅជាមួយគ្នាទៀតនោះទេខណៈដែល Arsenal ក៏មិនមានសិទ្ធក្នុងការលេងនៅ Champions Leagueឡើយនៅរដូវកាលក្រោយ។

គួរឲ្យដឹងដែរ Willian កីឡាករប្រេស៊ីលរូបនេះមានដំណឹងថា មានទំនាក់ទំនងជាមួយនឹងក្លឹបនៅអាមេរិក Inter Miami ប៉ុន្តែទោះបីដឹងថានឹងមិនអាចលេង បានញឺកញាប់ក្តីប្រសិនបើនឹងផ្ទេរទៅCHelsea ដែលនៅទីនោះមានវត្តមានកីឡាករឆ្នើមវ័យ ក្មេងរួចទៅហើយដូចជា Christian Pulisic, Hakim Ziyech, Kai Havertz និង Mason Mount ក្តី៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top