the Goal ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថាក្លឹបយក្សអ៊ីតាលី AC Milan ត្រូវបានគេដឹងកំពុងមានបំណងយ៉ាងខ្លាំងក្នុងការរក្សាទុកកីឡាករដែលកំពុងកុងត្រាខ្ចី Fikayo Tomori ខណៈដែលកុងត្រារបស់គាត់កាន់តែខិតជិតដល់ពេលត្រឡប់ទៅក្លឹបចាស់តោខៀវ Chelsea របស់គាត់វិញ។
កីឡាករខ្សែការពារសញ្ជាតិអង់គ្លេស រូបនេះត្រូវបានគេដឹងថាបានឆ្លងកាត់ឈុតវ័យក្មេង និងឈុតធំរបស់ក្លឹបតោខៀវ Chelsea ជាយូរមកហើយហើយក្នុងនោះ បានជួយក្លឹបបានពាក់កណ្តាលរដូវកាល ២០២០-២០២១ ផងមុនពេលធ្វើដំណើរមកដល់ទឹកដី San Siro។
Timori បានបង្ហាញសមត្ថភាពយ៉ាងខ្លាំង ក្នុងការបង្ហាញខ្លួនទាំង២២ដងនិងបានជួយឲ្យក្រុម យក្សអ៊ីតាលីមួយនេះពេញចិត្តយ៉ាងខ្លាំងចំពោះទំរង់ លេងក្នុងតំបន់ការពាររបស់គាត់ដែលជាលទ្ធផលគេ ជឿជាក់ថាកុងត្រាថ្មីនឹងកំពុងតែចរចាដើម្បីអាចបន្ត។
គួរឲ្យដឹងដែរថាក្លឹបតោខៀវ Chelsea បានដាក់ជម្រើសឲ្យ AC Milan ក្នុងការទិញយកកីឡាករវ័យ២២ឆ្នាំរូបនេះផងដែរនៅក្នុងកុងត្រាខ្ចីជើង ដែលធ្លាប់បានធ្វើតាំងតែពីខែមករាឆ្នាំទៅហើយតម្លៃ ខ្លួនរបស់Timori អាចមានប្រមាណជា២៦លានផោន៕ ប្រែសម្រួល៖ស៊ុនលី