កីឡា

អូឡាំពិក​ ទីក្រុងតូក្យូ របស់លោក Suga សម្រាប់ស្វាគមន៍ ឥស្សរជន បរទេសបានលុប ចោលហើយ

តូក្យូ ៖ ការទទួលស្វាគមន៍ឥស្សរជន នៅបរទេស ដែលគ្រោងនឹងរៀបចំឡើង ដោយនាយករដ្ឋមន្ត្រីជប៉ុន Yoshihide Suga នៅថ្ងៃទី ៨ ខែសីហា ជាថ្ងៃនៃពិធីបិទព្រឹត្តិការណ៍ ការប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ ត្រូវបានលុបចោល យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

រដ្ឋមន្រ្តីអូឡាំពិកលោក Tamayo Marukawa បាននិយាយថា យើងនឹងមិនធ្វើព្រឹត្តិការណ៍ជាកន្លែងដែលមនុស្សប្រមូលផ្តុំ ហើយពាក់ព័ន្ធនឹងការបរិភោគ និងផឹកពីទស្សនៈនៃការការពារការឆ្លងមេរោគ ។
ការទទួលភ្ញៀវនៅសណ្ឋាគារតូក្យូ ត្រូវបានគេរំពឹងថា នឹងមានការចូលរួមពីមន្រ្តី នៃគណៈកម្មាធិការអូឡាំពិក អន្តរជាតិផងដែរ ប៉ុន្តែវានឹងត្រូវ បានលុបចោល ដោយសារតែមានការព្រួយ បារម្ភអំពីការឆ្លងមេរោគ ដែលមាន សក្តានុពល និងជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ក្នុងការកាត់បន្ថយចំណាយ និងកាត់បន្ថយការប្រកួតកីឡានេះ ។

មន្រ្តីជប៉ុនទំនង ជាបានសម្រេចចិត្ត លុបចោល ព្រឹត្តិការណ៍នេះ ពីព្រោះសាធារណជន មួយចំនួនធំ បានរិះគន់ ចំពោះការជំរុញ របស់នាយករដ្ឋមន្រ្តី ឲ្យរៀបចំព្រឹត្តិការណ៍កីឡា នេះចំពេល មានការរីករាលដាល នៃជំងឺរាតត្បាត ។ រដ្ឋាភិបាលជប៉ុន និងគណៈកម្មាធិការរៀបចំ កំពុងធ្វើការ ដើម្បីលើកកម្ពស់កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក ចាប់តាំងពីពួកគេត្រូវ បានពន្យារពេលក្នុង ខែមីនា ឆ្នាំមុនដោយសារ វិបត្ដិសុខភាពពិភពលោក។
IOC បានបោះបង់ចោលផែនការ របស់ខ្លួនដើម្បីរៀបចំពិធីដ៏ធំមួយ នៅមហោស្រពជាតិ ទីក្រុងតូក្យូ មុនពេលបើកការប្រកួតកីឡាអូឡាំពិកជាផ្លូវការនៅថ្ងៃទី ២៣ ខែកក្កដា។ ព្រឹត្តិការណ៍កីឡាអូឡាំពិកទំនងជា នឹងមានមន្រ្តី និងបុគ្គលិកចំនួន ៧៨,០០០ នាក់ មកពីបរទេសតិចជាង ពាក់កណ្តាលនៃផែនការដំបូង មានចំនួន ១៨០,០០០ ប៉ុន្តែអ្នករៀបចំជប៉ុនកំពុងតែព្យាយាម កាត់បន្ថយចំនួននេះបន្ថែមទៀត ៕ដោយ៖លី ភីលីព

Most Popular

To Top