កីឡា

Sancho យល់ព្រម រាល់លក្ខខណ្ឌ របស់កីឡាករ ហើយរងចាំការ សម្រេចចិត្ត របស់ក្លឹបនឹងក្លឹប

តារាឆ្នើម របស់អង់គ្លេស Jadon Sancho ដែលកន្លងមកតែងតែមាន បំណងចង់ចាក ចេញពីក្លឹប Dortmund នោះពេលនេះត្រូវបាន the Goalអះអាងថាបានឈាន ទៅដល់កិច្ចព្រមព្រៀង លើគ្រប់លក្ខខណ្ឌ ហើយជាមួយ នឹងក្លឹបបិសាចក្រហម Man UTD ដើម្បីអាចផ្ទេរចេញ មកអង់គ្លេស បាននៅរដូវកាល ក្រោយ។

កាលពីរដូវក្តៅមុន ក្លឹបទាំងពីរនេះ Dortmund និង Man UTD បានធ្លាប់មានបញ្ហាតម្លៃខ្លួន របស់កីឡាករម្តងហើយ ដែលបានបង្ខំឲ្យកីឡាករត្រូវបន្តលេងនៅអាល្លឺម៉ង់មួយរដូវកាលទៀត ប៉ុន្តែរដូវក្តៅនេះកីឡាករបានចរចា ជាមួយនឹង Dortmundរួចរាល់ហើយដែរ ក្នុងការចាកចេញ។

នេះមានន័យថា បញ្ហាតម្លៃខ្លួន របស់កីឡាករនឹងក្លាយទៅជាកិច្ចការងារ ចុងក្រោយមួយប៉ុណ្ណោះ ដែលត្រូវពិភាក្សាគ្នា រវាងក្លឹបទាំងពីរខណៈដែល បិសាចក្រហម Man UTD ច្បាស់លាស់ហើយ ដើម្បីដាច់ខាតនាំយកកីឡាករ ខ្សែប្រយុទ្ធម្នាក់មកឲ្យ បាននៅរដូវក្តៅនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top