ព័ត៌មានអន្តរជាតិ

អគ្គលេខាធិការ ណាតូស្នើឲ្យមានការវិនិយោគ បន្ថែមនៅមុន ជំនួបកំពូល

បរទេស៖អគ្គលេខាធិការ អង្គការណាតូ លោក Jens Stoltenberg នៅក្នុងសុន្ទរកថាមួយ នៅមុនជំនួកកំពូលដ៏ចម្បង បានស្នើឲ្យមានភាពបត់បែន ការធ្វើទំនើបកម្ម និងការវិនិយោគបន្ថែមទៀត ពីបណ្ដាប្រទេសជាសមាជិកសម្ពន្ធមិត្ត។

ត្រូវបានគេចាត់ទុកថា ជាការថ្លែងដ៏សំខាន់ សម្រាប់ជំនួបកំពូលរបស់អង្គការណាតូនៅថ្ងៃទី១៤ ខែមិថុនា មានការចូលរួមដោយ មេដឹកនាំពិភពលោក ដែលរួមបញ្ចូលទាំងប្រធានាធិបតី សហរដ្ឋអាមេរិក លោក ចូ បៃដិន។

ថ្លែងនៅក្នុងទីក្រុងព្រួចសែល លោក Stoltenberg បានមានប្រសាសន៍អំពីការប្រកាន់ ខ្ជាប់ចំពោះរបៀបវារៈណាតូឆ្នាំ២០៣០ ដែលជាសេចក្តីថ្លែងការណ៍ ពីគោលនយោបាយមួយចេញក្នុងឆ្នាំ២០២០ ស្នើឲ្យធ្វើឲ្យប្រាកដថា ណាតូនៅតែរឹងមាំដោយកម្លាំងយោធា កាន់តែរឹងមាំឡើងលើផ្នែកនយោបាយ និងចាត់វិធានការសកល បន្ថែមទៀត។

គួរបញ្ជាក់ថា នៅដើមសប្ដាហ៍នេះ លោកបានធ្វើការផ្តល់អនុសាសន៍ណែនាំថា អង្គការយោធាមានប្រទេសចំនួន៣០ ជាសមាជិក ចូលរួមក្នុងការប្រមូលធនធាន កាន់តែមានប្រសិទ្ធភាព ខ្លាំងឡើង៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top