កីឡា

Southgate សារភាពថា អង់គ្លេស ពិតជាមិនទាន់ គ្រប់គ្រាន់ មែន ចំពោះទំរង់ការពារ

ក្រុមតោបីអង់គ្លេស នឹងបន្តប្រកួតបាល់ទាត់ ជាមួយនឹងក្រូអាត ទៀតនៅថ្ងៃអាទិត្យខាងមុខនេះ ប៉ុន្តែគ្រូបង្វឹករបស់ក្រុម
គឺលោក Gareth Southgate នៅសប្តាហ៍នេះ បានសារភាពថា ទំរង់លេងរបស់ខ្លួន ចាំបាច់ត្រូវតែល្អប្រសើរ ជាងការប្រកួត
ប៉ះរ៉ូមេនីចុងក្រោយនេះ ។

នៅថ្ងៃនេះគ្រូបង្វឹកដដែល ក៏បានព្រមានក្រុមអង់គ្លេសថា នៅមានកិច្ចការងារជាច្រើនណាស់ ដែលត្រូវធ្វើមុនពេល ដែលព្រឹត្តិការណ៍
អ៊ឺរ៉ូឆ្នាំ២០២០ នឹងត្រូវមកដល់ហើយក្នុងនោះ លោកគូសបញ្ជាក់ថា បញ្ហានៅតំបន់ការពារគឺជារឿងសំខាន់ ជាងគេដើម្បីកែប្រែ។

ក្រុមអង់គ្លេសបានយកឈ្នះអូទ្រីស កាលពីសប្តាហ៍មុនឈ្នះរ៉ូមេនី កាលពីថ្ងៃអាទិត្យប៉ុន្តែមិនមែន ក្នុងទំរង់លេងដ៏មុតស្រួច សោះហើយ
ក៏នឹងត្រូវប្រកួតប៉ះក្រូអាតទៀត នៅថ្ងៃទី១៣ខែមិថុនាខាងមុខនេះ ប៉ុន្តែគ្រូបង្វឹកបានសារភាពថា លោកពិតជាបារម្ភចំពោះទំរង់លេង
របស់ក្រុមនៅមុនព្រឹត្តិការណ៍ អ៊ឺរ៉ូឆ្នាំ២០២០ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top