កីឡា

ម្ចាស់ក្លឹប Inter Miami មានទំនុកចិត្ត ចំពោះការផ្ទេរ Messi នាពេលអនាគត

យើងបានដឹងមកហើយថា កីឡាករខ្សែប្រយុទ្ធ អាហ្សង់ទីន Lionel Messi ធ្លាប់បានបង្ហាញ ចំណាប់អារម្មណ៍ផងដែរ ក្នុងការផ្ទេរទៅលេង នៅលីគកំពូលអាមេរិក MLS កាលពីអតីតកាហើយ ក៏នឹងអាចជឿជាក់ដែរ បានថារូបគាត់នឹងអាចផ្ទេរ ទៅលេងទីនោះនៅក្នុងឆ្នាំ២០២៣ ខាងមុខ ជាមិនខាន ។

ការចេញផ្សាយរបស់ The Goal បានសរសេរទៀតថា ម្ចាស់ក្លឹប Inter Miami ដែលកំពុងលេងនៅលីគកំពូល អាមេរិកលោក Jorge Mas បានបង្ហាញពីភាពមាន ទំនុកចិត្តថា ក្លឹបរបស់លោកនឹងពិត ជាអាចស្វាគមន៍វត្តមាន របស់កីឡាកររូបនេះ ជាមិនខានទោះបីជាមិនអាច នៅពេលបច្ចុប្បន្ននេះក្តី។

គួរឲ្យដឹងដែរថា កុងត្រារបស់ Messi នឹងផុតកំណត់ទៅហើយ នៅចុងខែនេះប៉ុន្តែក្លឹបនិង កីឡាករវ័យ៣៣ឆ្នាំរូបនេះ នៅមិនទាន់បានសម្រេចឈាន ទៅដល់ការចុះកុងត្រាបន្តថ្មី នៅឡើយប៉ុន្តែមានការចេញផ្សាយ ជាច្រើនដែលហ៊ាន អះអាងថា Messi នឹងបន្តកុងត្រាថ្មីយ៉ាងហោច ណាស់២ឆ្នាំទៀត រហូតដល់ឆ្នាំ២០២៣ឬពេលដែលគាត់ មានអាយុ៣៥ឆ្នាំ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top