ព័ត៌មានគួរឲ្យចាប់អារម្មណ៍បាន ផ្ទុះឡើងកាលពីដើមសប្ដាហ៍នេះ កីឡាករ Errol Spence Jr បានបោះសម្ដីនឹងវាយ Manny Pacquiao ឲ្យសន្លប់ ហើយចូលនិវត្តន៍តែម្ដង។
Spence និង Pacquiao ត្រូវប្រកួតគ្នានៅថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២១ខាងមុខ ក្នុងទីក្រុង Las Vegas សហរដ្ឋអាមេរិក។ Spence សញ្ជាតិអាមេរិកវ័យ៣១ឆ្នាំ មានកំណត់ត្រាប្រកួត មិនដែលចាញ់ឡើយក្នុងអាជីព។ ឡើងសង្វៀន២៧ដង ផ្ដួលដៃគូឲ្យសន្លប់២១ដងទៅហើយ។
Spence មានបំណងចង់ផ្ដួល Pacquiao ឲ្យសន្លប់តែម្ដង មុនពេលកីឡាករសញ្ជាតិហ្វីលីពីន រូបនេះសម្រេចចិត្តចូលនិវត្តន៍។ ត្បិតតែមានវ័យឈានចូល៤២ឆ្នាំមែនសមត្ថភាពក៏មិនទាន់ធ្លាក់ ហើយកន្លងទៅ Pacquiao ធ្លាប់ផ្ដល់មេរៀនចាញ់ជាលើកដំបូងក្នុងអាជីពឲ្យទៅកីឡាករជាច្រើន។Manny Pacquiao និង Keith Thurman
Keith Thurman ជាជនរងគ្រោះចុងក្រោយបំផុតដែល Manny ផ្ដល់មេរៀនចាញ់ជាលើកដំបូងក្នុងអាជីព។ ក្នុងសន្និសីទកាសែត Keith ធ្លាប់បាននិយាយឌឺដងថា Pacquiao ដៃខ្លី ហើយចង់ផ្ដួលយកជ័យជម្នះឲ្យបាន។ ផ្ទុយពីការគិតកំណត់ត្រាចង់ឈ្នះ ៣០ប្រកួតជាប់គ្នា របស់ Keith ត្រូវបានរលាយក្លាយជាអំបិលដោយសារ Pacquiao។
ប្រភព៖ Sabay