ព័ត៌មានអន្តរជាតិ

Mattel បង្ហាញតុក្កតាដំបូង បង្អស់ផលិតចេញ ពីប្លាស្ទិចលើ មហាសមុទ្រ ៩០ ភាគរយ

Mattel គឺជាក្រុមហ៊ុន នៅពីក្រោយតុក្កតារូបនេះ បានប្រកាសថា ខ្លួនកំពុងដាក់លក់តុក្កតា ដំបូងបង្អស់របស់ខ្លួន ដែលផលិតចេញពី ៩០ ភាគរយ ដែលបានកែច្នៃប្លាស្ទិក នៅជាប់សមុទ្រ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ការប្រមូលផ្ដុំរួមមានតុក្កតា៣ ក៏ដូចជាគ្រឿងបន្លាស់ជាច្រើន ដែលទាំងអស់នេះ ត្រូវបាន ផលិតចេញ ពីប្លាស្ទិកកែច្នៃ ។ ការដាក់ឲ្យដំណើរ ការនេះគឺជាផ្នែកមួយ នៃគោលដៅធំរបស់ Mattel ដើម្បីសម្រេចបាននូវ វត្ថុធាតុដើមប្លាស្ទិក អាចកែច្នៃឡើងវិញបាន ១០០ ភាគរយ ឬកែច្នៃជីវឧស្ម័ន នៅទូទាំងផលិតផល និងវេចខ្ចប់របស់ខ្លួននៅឆ្នាំ ២០៣ ។

ការប្រមូលនេះ ត្រូវបានគេហៅថា Barbie Loves the Ocean ហើយរួមបញ្ចូលទាំងតុក្កតា ចំនួន ៣ ក៏ដូចជាគ្រឿង បន្លាស់តាមឆ្នេរផងដែរ ។ លោកស្រី Lisa McKnight នាយករងជាន់ខ្ពស់ និងជាប្រធានផ្នែក Barbie & Dolls នៅ Mattel បានមានប្រសាសន៍ថា កេរ្តិ៍ដំណែល ៦២ ឆ្នាំរបស់យើង គឺ មានការវិវឌ្ឍន៍យ៉ាងខ្លាំង ពីព្រោះយើងជំរុញ គំនិតផ្តួចផ្តើមឆ្ពោះ ទៅមុខត្រូវបានរចនាឡើង ដើម្បីឆ្លុះបញ្ចាំងឲ្យកាន់តែប្រសើរឡើង នូវអ្វីដែលពិភពលោក បានឃើញនៅជុំវិញពួកគេ ។

“ Barbie Loves the Ocean គឺជាឧបករណ៍ដំបូង នៃការច្នៃប្រឌិត ប្រកបដោយនិរន្តរភាព ដែលយើងនឹងបង្កើតជាផ្នែកមួយ នៃការបង្កើតបរិយាកាស នាពេលអនាគតដែលក្មេងៗ អាចលូតលាស់បាន ។ យើងមានការងប់ងល់ នឹងការប្រើប្រាស់ វិសាលភាព និង ការឈានដល់វេទិកាពិភពលោក របស់យើងដើម្បីជំរុញ កុមារឲ្យក្លាយជាផ្នែកមួយ នៃការផ្លាស់ប្តូរ ដែលពួកគេចង់ឃើញ នៅក្នុងពិភពលោក ។
គ្រឿងបន្លាស់ប្លាស្ទិក ត្រូវបានផលិត ចេញពីផ្លាស្ទិច ៩០ ភាគរយ ដែលមានប្រភព ក្នុងចម្ងាយ ៣០ ម៉ាយល៍ (៥០ គីឡូម៉ែត្រ) ក្នុងតំបន់ដែលខ្វះប្រព័ន្ធប្រមូល សំរាមផ្លូវការ ៕ដោយ៖លី ភីលីព

Most Popular

To Top