សិល្បៈ និង កម្សាន្ត

ក្តីសង្ឃឹម សម្រាប់ស្ត្រី មានហ្សែន Angelina Jolie ខណៈអ្នកវិទ្យាសាស្ត្រ រកឃើញថ្នាំ អាចសម្លាប់ កោសិកា មហារីក ប៉ុន្តែទុកឲ្យមាន សុខភាពល្អ គ្មានគ្រោះថ្នាក់

អង់គ្លេស ៖ អ្នកវិទ្យាសាស្ត្របាននិយាយថា យើងមានក្តីសង្ឃឹម សម្រាប់អ្នកដែលមានហ្សែន Jolie សម្រាប់ជំងឺមហារីក ពីថ្នាំសម្លាប់កោសិកា មហារីក ខណៈដែលទុក ឲ្យមានសុខភាពល្អ គ្មានគ្រោះថ្នាក់សិន ទើបចេញប្រើប្រាស់ ជាផ្លូវការ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

មនុស្សប្រហែលជា ១ នាក់ ក្នុងចំណោម ២០០ នាក់នៅចក្រភពអង់គ្លេស មានហ្សែនផ្លាស់ប្តូរហ្សែន BRCA1 ឬ BRCA2 ដូច្នេះមានហានិភ័យខ្ពស់ នៃជំងឺមហារីកសុដន់អូវែ ក្រពេញប្រូស្តាត និងមហារីកលំពែង ។ តារាសម្តែង Angelina Jolie មានការវះកាត់ប្តូរខួរឆ្អឹងខ្នង ក្នុងឆ្នាំ ២០១៣ បន្ទាប់ពីបានពិនិត្យ វិជ្ជមាន ចំពោះហ្សែន BRCA1 ដែលផ្លាស់ប្តូរ ។

ឥឡូវអ្នកវិទ្យាសាស្ត្រ បានរកឃើញថ្នាំមួយប្រភេទ អាចបំផ្លាញប្រភេទមហារីកនេះ ហើយគ្រោងនឹងធ្វើតេស្តិ៍ ព្យាបាលលើអ្នកជំងឺ នៅចុងឆ្នាំនេះ។ ថ្នាំទាំងនេះត្រូវការជាចាំបាច់ណាស់ ពីព្រោះអ្នកដែលមានជំងឺមហារីក បណ្តាលមកពីការផ្លាស់ប្តូរ ហ្សែន BRCA បច្ចុប្បន្នមានជម្រើស២ សម្រាប់ការព្យាបាល ។

ទាំងនេះគឺជាការព្យាបាល ដោយប្រើគីមី និងថ្នាំ ដែលគេហៅថា PARP inhibitors បច្ចុប្បន្នអាចប្រើបានសម្រាប់ អ្នកមានជំងឺមហារីក ក្រពេញអូវែ ហើយមិនមានប្រសិទ្ធភាព សម្រាប់អ្នក រាល់គ្នាទេ ។ កន្លែងដែលថ្នាំពន្យាកំណើត PARP បរាជ័យចំពោះអ្នក ដែលមានជំងឺមហារីក រាលដាលថ្នាំថ្មីអាចផ្តល់ការព្យាបាល ៕ដោយ៖លី ភីលីព

Most Popular

To Top