កាលពីពេលថ្មីៗនេះ មានរូបភាពមួយត្រូវបានគេចែករំលែកតៗ គ្នាពេញបណ្តាញទំនាក់ទំនងសង្គមនោះ គឺជាសត្វដំរីមួយក្បាលមានឈ្មោះថា Boonmee បានចូលទៅក្នុងផ្ទះមួយ នៅក្នុងរមណីយដ្ឋានមួយកន្លែង ឈ្មោះ Hua Hin កាលពីព្រឹកថ្ងៃអាទិត្យ ទី២០ ខែមិថុនា ឆ្នាំ២០២១ ដោយប្រើប្រម៉ោយរបស់វា ដើម្បីស្វែងរកចំណីអាហារក្នុងផ្ទះបាយ។
ម្ចាស់ផ្ទះដែលត្រូវបានសត្វដំរីចូលទៅរកចំណី បាននិយាយថាគ្រួសាររបស់នាងកំពុងគេងលក់ ហើយនាងបានលឺសំឡេងចេញពីផ្ទះបាយ។ នៅពេលនាងនិងប្តីរបស់នាងបានចុះទៅមើលដោយផ្ទាល់ បានឃើញដំរីមួយក្បាលចូលទៅក្នុងផ្ទះបាយ ដែលមានផ្ទុកនូវអាហារជាច្រើន។
នេះមិនមែនជាលើកទី ១ ទេដែលសត្វដំរីឈ្មោលមួយក្បាលនេះតែងចូលមកក្នុងភូមិជាញឹកញាប់ ហើយបានចូលទៅក្នុងផ្ទះប្រជាជនដើម្បីរកអាហារ៕
ប្រភព៖sabay