ព័ត៌មានអន្តរជាតិ

ឯកអគ្គរដ្ឋទូតចិន កាន់ការងារយូរបំផុត នៅអាមេរិក ប្រកាសចាកចេញពី តំណែង ចំពេលមាន ភាពតានតឹង

លោក Cui Tiankai ឯកអគ្គរដ្ឋទូតយូរជាងគេបំផុតរបស់ចិនប្រចាំនៅទីក្រុងវ៉ាស៊ីនតោន បានប្រកាសកាលពីថ្ងៃអង្គារទី ២២ ខែមិថុនា ឆ្នាំ២០២១ ថាលោកនឹងចាកចេញពីមុខតំណែងរបស់ លោកបន្ទាប់ពីចំណាយរយៈពេល ៨ ឆ្នាំ នៅសហរដ្ឋអាមេរិក។

ការចាកចេញទៅរបស់ឯកអគ្គរដ្ឋទូតចិនរូបនេះ ចំពេលដែលទំនាក់ទំនងមានភាពតានតឹងរវាង ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង២ នៅលើពិភពលោក។

លោក Cui មានអាយុ ៦៨ ឆ្នាំ និងបានហួសអាយុចូលនិវត្តន៍ ទៅហើយ ដោយអ្នកការទូតជាន់ខ្ពស់របស់ចិន គេកំណត់អាយុចូលនិវត្តន៍ត្រឹម ៦៥ឆ្នាំ។ កាលពីលោកនៅកាន់តំណែង លោកបានរក្សាភាពស្ងៀមស្ងាត់ ក្នុងអំឡុងពេលមានជម្លោះមិនចុះសម្រុង គ្នារវាងរដ្ឋាភិបាលក្រុងប៉េកាំង និង រដ្ឋបាលរបស់អតីតប្រធានាធិបតី ដូ ណាល់ត្រាំ៕ ប្រភព៖sabay

Most Popular

To Top