ព័ត៌មានអន្តរជាតិ

អាមេរិក រាយការណ៍ថា មានករណីកើតមាន បញ្ហាបេះដូងជាង ១២០០ករណី ក្រោយចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩

វ៉ាស៊ីនតោន ៖ យោងតាមមជ្ឈ មណ្ឌលគ្រប់គ្រង និងការពារជំងឺ សហរដ្ឋអាមេរិក (CDC) បានឲ្យដឹងថា មានករណីឆ្លងជំងឺរលាកស្រោមខួរ និងជំងឺរលាកស្រោមបេះដូង ច្រើនជាង ១,២០០ ករណីត្រូវបានគេ រាយការណ៍នៅទូទាំង សហរដ្ឋអាមេរិក ចំពោះមនុស្សវ័យក្មេង ដែលបានទទួលវ៉ាក់សាំង បង្កាជំងឺកូវីដ-១៩ mRNA ។

អ្នកជំនាញ នៃគណៈកម្មាធិការ ប្រឹក្សារបស់ CDC ស្តីពីការអនុវត្តការចាក់ថ្នាំបង្ការរោគ បានជួបប្រជុំគ្នាកាលពីថ្ងៃពុធ ដើម្បីពិនិត្យមើលហានិភ័យ នៃបញ្ហាបេះដូងដ៏កម្រទាំងនេះ ចំពោះមនុស្សវ័យក្មេង ដែលបានចាក់វ៉ាក់សាំង។

ករណីសរុបចំនួន ១,២២៦ ករណីនៃជំងឺរលាកស្រោមខួរក្បាល ត្រូវបានគេរាយការណ៍ថាបានកើតឡើងចំពោះមនុស្សវ័យក្មេង ដែលបានទទួលវ៉ាក់សាំង PFizer ឬ Moderna រហូតដល់ថ្ងៃទី ១១ ខែមិថុនា នេះបើយោងតាម CDC ។

មានករណីចំនួន ២៦៧ ករណី ដែលត្រូវបានរាយការណ៍ បន្ទាប់ពីទទួលថ្នាំបង្ការរោគ mRNA ចំនួនមួយដូស ហើយ ៨២២ ករណីបានរាយការណ៍បន្ទាប់ពីបានចាក់ ២ ដូសរួច។ យោងតាម CDC បានឱ្យដឹងថា មានករណីបន្ថែមចំនួន ១៣២ ករណី ដែលចំនួនដូស ដែលទទួលបានមិនត្រូវបានគេដឹង ។

ក្នុងចំណោមករណីទាំងនេះ មានរោគសញ្ញាចំនួន ៣០៩ នាក់ត្រូវបានវិវត្ត ហើយត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ ហើយមនុស្សចំនួន ២៩៥ នាក់ត្រូវបានព្យាបាលជាសះស្បើយ ។

ក្នុងនោះប្រហែលជា ៧៩ ភាគរយ នៃពួកគេបានជាសះស្បើយឡើងវិញ ហើយយោងតាម CDC បានឱ្យដឹងថា មនុស្សចំនួន ៩នាក់ នៅតែត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ដោយមានពីរនាក់នៅក្នុងការថែទាំ យ៉ាងយកចិត្តទុកដាក់ គិតត្រឹមថ្ងៃទី១១ ខែមិថុនា។

ករណីភាគច្រើនមានសភាព ស្រាល ដោយមានអាការៈដូចជាអស់កម្លាំង ឈឺទ្រូង និងរំខានដល់ចង្វាក់បេះដូង ដែលមានៅភាពប្រសើរឡើងវិញ បានយ៉ាងឆាប់រហ័សក្នុងរយៈពេលមួយថ្ងៃ ឬលើសពីនេះ។

បុរសអាយុក្រោម ៣០ ឆ្នាំបង្កើតបានជាករណីខាងលើ នេះភាគច្រើន ហើយយោងតាម CDC បានឱ្យដឹងថា មានករណីជាច្រើន បានកើតឡើងបន្ទាប់ពីការចាក់លើកទី ២ ច្រើនជាងលើកទី ១៕

ដោយ ឈូក បូរ៉ា

Most Popular

To Top